លោក អូប៊ែន៖ ហុងគ្រីមិនមានកាតព្វកិច្ចគាំទ្រការចូលជាសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែនទេ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីហុងគ្រី លោក វីកតូ អូប៊ែន (Viktor Orban) បាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) ថាប្រទេសហុងគ្រីមិនមានកាតព្វកិច្ចគាំទ្រការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែនទេ ហើយទីក្រុងគៀវនឹងមិនធ្វើឱ្យទីក្រុងប៊ូដាប៉េស្តផ្លាស់ប្តូរគោលជំហររបស់ខ្លួននោះទេ។
លោកបាននិយាយថា «ប្រទេសហុងគ្រីមិនមានកាតព្វកិច្ចខាងសីលធម៌ក្នុងការគាំទ្រការចូលជាសមាជិកសហភាពអឺរ៉ុបរបស់អ៊ុយក្រែនទេ។ គ្មានប្រទេសណាដែលមិនធ្លាប់បានបង្ខូចផ្លូវរបស់ខ្លួនក្នុងការចូលទៅក្នុងសហភាពអឺរ៉ុបនោះទេ ហើយវាក៏នឹងមិនកើតឡើងនៅពេលនេះដែរ» ។
លោកបានរំលឹកឡើងវិញថា «សន្ធិសញ្ញាសហភាពអឺរ៉ុបបានទុកកន្លែងសម្រាប់ភាពមិនច្បាស់លាស់ ដោយសមាជិកភាពត្រូវបានសម្រេចដោយរដ្ឋសមាជិកជាឯកច្ឆន្ទ»។
លោក អូប៊ែន បានព្រមានថា «ប្រជាជនហុងគ្រីបានសម្រេចចិត្តហើយ។ ពួកគេបាននិយាយថាទេចំពោះសមាជិកភាពសហភាពអឺរ៉ុបរបស់អ៊ុយក្រែនក្នុងការធ្វើប្រជាមតិមួយ។ ប្រសិនបើអ្នកចង់ផ្លាស់ប្តូរការសម្រេចនេះ យុទ្ធនាការប្រព័ន្ធផ្សព្វផ្សាយដែលអ្នកកំពុងធ្វើប្រឆាំងនឹងហុងគ្រី គឺប្រហែលជាមិនមែនជាមធ្យោបាយដ៏ល្អបំផុតក្នុងការបង្កើតមិត្តភាពនោះទេ»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





