រុស្ស៊ីលុបចោលលក្ខខណ្ឌតម្រូវទិដ្ឋាការជាមួយប្រទេសចំនួនបី
AKP ភ្នំពេញ ថ្ងៃទី០៨ ខែតុលា ឆ្នាំ២០២៥ -- ការណែនាំអំពីរបបគ្មានទិដ្ឋាការរវាងរុស្ស៊ី និងចិន អារ៉ាប៊ីសាអូឌីត និងម៉ាឡេស៊ី ត្រូវបានគ្រោងទុកក្នុងពេលឆាប់ៗនេះ។ នេះបើយោងតាមវគ្គយុទ្ធសាស្ត្រ ស្តីពីការអភិវឌ្ឍទេសចរណ៍នៅក្នុងប្រទេសរុស្ស៊ី។
ឯកសារដែលសំដៅលើ «ផែនការ និងសូចនាករគោលដៅសម្រាប់អនាគត» នោះ គឺដើម្បីសម្រេចបាននូវរបបគ្មានទិដ្ឋាការជាមួយប្រទេសចិនអារ៉ាប៊ីសាអូឌីត និងម៉ាឡេស៊ីក្នុងពេលដ៏ខ្លីខាងមុខនេះ។
យោងតាមឯកសារនេះ បានឱ្យដឹងថា របបទិដ្ឋាការសាមញ្ញជាមួយប្រទេសមួយចំនួនបានធ្វើឱ្យវាអាចទាក់ទាញភ្ញៀវទេសចរបរទេសចំនួន ០២លាននាក់បន្ថែមទៀត។ ចំនួននៃការធ្វើដំណើររបស់ជនបរទេសទៅកាន់ប្រទេសរុស្ស៊ីត្រូវបានព្យាករណ៍ថានឹងកើនឡើងពី ០៥លាននាក់នាពេលបច្ចុប្បន្ន ដល់ចំនួន ១១លាននាក់នៅត្រឹមឆ្នាំ២០៣០៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





