សម្តេចតេជោ ហ៊ុន សែន៖ គិតត្រឹមម៉ោង ៧និង៤៥នាទីល្ងាចនេះ មានមនុស្សចូលមើលចំនួនជិត៥លាននាក់ ក្នុងនោះ មានជនជាតិក្នុងប្រទេសថៃចំនួន ២៦.៨%ប្រហាក់ប្រហែលជាង១លាននាក់
AKP ភ្នំពេញ ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ -- សម្តេចអគ្គមហាសេនាបតីតេជោ ហ៊ុន សែន ប្រមុខរដ្ឋស្តីទី នៃព្រះរាជាណាចក្រកម្ពុជាបានថ្លែងថា ក្រោយការបង្ហោះសាររៀបរាប់អំពី
ទង្វើអសីលធម៌ អគុណធម៌ដែលជាទង្វើអមនុស្សនិងអន់ជាងសត្វរបស់ជនជាតិថៃមួយចំនួន គិតត្រឹមម៉ោង៧និង៤៥នាទីល្ងាចនេះ(រយៈពេល៧ម៉ោង)មានមនុស្សចូលមើលចំនួន
៤ ៧១៥ ៥៣១ នាក់ ចូលមើលដែលក្នុងនោះមានជនជាតិក្នុងប្រទេសថៃចំនួន២៦.៨%ប្រហាក់ប្រហែលជាង១លាននាក់បានចូលមើលដូចមានក្នុងតារាង ជូនភ្ជាប់។

នៅលើបណ្តាញទំនាក់ទំនងហ្វេសប៊ុកនាយប់ថ្ងៃទី០៦ ខែតុលា ឆ្នាំ២០២៥ សម្តេចតេជោ ហ៊ុន សែន បានសរសេរថា៖ «ខ្ញុំសង្ឃឹមថាជនជាតិថៃមួយចំនួនធំដែលបានចូលមើលនិងគិតទៅដល់តម្លៃនៃជាតិសាសន៍របស់ខ្លួនដោយ ការទទួលខុសត្រូវព្រោះអំពើដែលពួក គេបានធ្វើមិនសាកសមជាជាតិសាសន៍ដែលសុីវិល័យនិងអរិយធម៌ខ្ពង់ខ្ពស់គួរឲ្យគោរពនោះឡើយ»៕


ដោយ៖ រិទ្ធី





