AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ -- ការិយាល័យការពារស៊ីវិលរបស់ហ្វីលីពីន បានរាយការណ៍នៅថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ នេះថា ចំនួនអ្នកស្លាប់ដោយសារគ្រោះរញ្ជួយដីកម្រិត ៦,៩រ៉ិចទ័រនៅក្នុងប្រទេសនេះកាលពីថ្ងៃទី ៣០ ខែកញ្ញា ឆ្នាំ២០២៥បានកើនឡើងដល់ ៧២នាក់ហើយ ហើយមនុស្សចំនួន ២៩៤នាក់ផ្សេងទៀតបានរងរបួស ខណៈដែលប្រតិបត្តិការជួយសង្គ្រោះនៅតែកំពុងអនុវត្ត បន្ត៕