វិមានក្រឹមឡាំង៖ ការចរចាជាមួយអ៊ុយក្រែនត្រូវបានផ្អាក
AKP ភ្នំពេញ ថ្ងៃទី០២ ខែតុលា ឆ្នាំ២០២៥ -- អ្នកនាំពាក្យវិមានក្រឹមឡាំងលោក ឌីមីទ្រី ប៉េសកូវ (Dmitry Peskov) បាននិយាយកាលពីថ្ងៃពុធថាការចរចាជាមួយអ៊ុយក្រែនត្រូវបានផ្អាក។
នៅពេលសួរអំពីកិច្ចពិភាក្សាដែលអាចធ្វើទៅបានរវាងប្រធានាធិបតីរុស្ស៊ី លោក វ្លាឌីមៀ ពូទីន (Vladimir Putin) និងប្រធានាធិបតីអ៊ុយក្រែនលោក វូឡូឌីមៀ ហ្សេលេនស្គី (Volodymyr Zelensky) លោក ប៉េសកូវបាននិយាយថា ការពិភាក្សារបស់អ្នកជំនាញអាចជាមូលដ្ឋានសម្រាប់ទំនាក់ទំនងកម្រិតកំពូលណាមួយ។
លោកបានសង្កត់ធ្ងន់ថា ការចរចាបែបនេះ «មិនអាចបញ្ចប់ដោយខ្លួនគេឡើយ» ដោយលោកបានបន្ថែមថា ពួកគេនឹងមិនដោះស្រាយអ្វីដែលលោកហៅថាជាបញ្ហាស្មុគស្មាញ និងផលពិបាកនោះទេ។
លោកបាននិយាយថា ប្រទេសរុស្ស៊ីនៅតែបើកចំហរក្នុងការដោះស្រាយជម្លោះតាមរយៈការទូត និងការសន្ទនានយោបាយ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





