ប៊ុលហ្គារីឈ្នះមេដាយប្រាក់ក្នុងការប្រកួតជើងឯកបាល់ទះពិភពលោក ជាលើកទីពីរក្នុងរយៈពេល ៥៥ឆ្នាំ
AKP ភ្នំពេញ ថ្ងៃទី៣០ ខែកញ្ញា ឆ្នាំ២០២៥ -- ក្រុមជម្រើសជាតិបាល់ទះបុរសរបស់ប៊ុលហ្គារី បានឈ្នះមេដាយប្រាក់ក្នុងព្រឹត្តិការណ៍ប្រកួតជើងឯកពានរង្វាន់ពិភពលោកបាល់ទះបុរស FIVB ឆ្នាំ២០២៥ បន្ទាប់ពីចាញ់ក្រុមការពារជើងឯកពិភពលោក គឺក្រុមជម្រើសជាតិអ៊ីតាលី ក្នុងលទ្ធផល ១-៣ (២១-២៥, ១៧-២៥, ២៥-១៧, ១០-២៥) ក្នុងការប្រកួតវគ្គផ្តាច់ព្រ័ត្រកាលពីថ្ងៃអាទិត្យ។
វាជាការវិលត្រឡប់ជាប្រវត្តិសាស្ត្ររបស់ក្រុមជម្រើសជាតិប៊ុលហ្គារីក្នុងការចូលទៅកាន់វគ្គផ្តាច់ព្រ័ត្រនៃការប្រកួតជើងឯកពិភពលោកបាល់ទះផ្នែកបុរសបន្ទាប់ពីរយៈពេល ៥៥ឆ្នាំ។ អ៊ីតាលីជាក្រុមមួយក្នុងចំណោមក្រុមដែលបានពានរង្វាន់ច្រើនបំផុតក្នុងប្រវត្តិសាស្ត្រកីឡាមួយនេះ។
នៅក្នុងការប្រកួតនេះ មានទស្សនិកជនប្រមាណជាង ១៥.០០០នាក់នៅកីឡដ្ឋាន SM Mall of Asia Arena ក្នុងក្រុងប៉ាសាយរបស់ប្រទេសហ្វីលីពីន។
នៅក្នុងការប្រកួតជើងឯកពានរង្វាន់ពិភពលោកបាល់ទះបុរសនេះ ចាប់តាំងពីចាប់ផ្តើមការប្រកួតដំបូងរហូតដល់វគ្គផ្ដាច់ព្រ័ត្រ ក្រុមជម្រើសជាតិប៊ុលហ្គារីមិនដែលចាញ់សោះសម្រាប់ការប្រកួត ៦លើក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BTA)





