សន្និសីទប្រជាជនសកលលោកប្រចាំឆ្នាំ២០២៥ ប្រារព្ធឡើងក្នុងខេត្តស៊ីឈ័នរបស់ប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែកញ្ញា ឆ្នាំ២០២៥ -- សន្និសីទប្រជាជនសកលលោកប្រចាំឆ្នាំ២០២៥ ក្រោមប្រធានបទ «រួមគ្នាដើម្បីភាពចម្រុងចម្រើន»ត្រូវបានរៀបចំឡើងដោយស្រុកបឹងលូគូ ក្នុងតំបន់យ៉ាន់យ័ន ក្នុងតំបន់ស្វយ័តលាំងសានយី នៃខេត្តស៊ីឈ័ន នៅភាគនិរតីរបស់ប្រទេសចិនកាលពីថ្ងៃទីសប្តាហ៍មុន។
សន្និសីទនេះធ្វឡើងស្របគ្នានឹងកម្មវិធីបើកពិធីបុណ្យភ្នំ និងបឹងលើកទីមួយនៃស្រុកបឹងគូលូ តំបន់លាំងសាន។ តាមរយៈសកម្មភាពជាបន្តបន្ទាប់សន្និសីទនេះមានគោលបំណងចែករំលែករឿងរ៉ាវគួរឱ្យទាក់ទាញអារម្មណ៍នៃការការពារ និងមរតកបេតិកភណ្ឌវប្បធម៌ដ៏លេចធ្លោ ទន្ទឹមនឹងការជំរុញទំនាក់ទំនង ការផ្លាស់ប្តូរ និងសមាហរណកម្មក្នុងចំណោមក្រុមជនជាតិផ្សេងៗគ្នា ដោយបង្កើតជាម៉ាកទេសចរណ៍វប្បធម៌ប្លែកៗសម្រាប់តំបន់លាំងសានបន្ទាប់ពីពិធីបុណ្យភ្លើងរបស់ជនជាតិយី។
គោលគំនិតនៃ «អន្តរកម្ម ការផ្លាស់ប្តូរ និងសមាហរណកម្ម» បានឆ្លើយតបទៅនឹងប្រធានបទនៃសន្និសីទប្រជាជនសកលលោកប្រចាំឆ្នាំនេះ។នៅក្នុងវគ្គសន្ទនាដែលបានធ្វើឡើងនៅក្នុងកម្មវិធីនោះ ភ្ញៀវមកពីប្រទេសចិន និងក្រៅប្រទេសបានផ្តល់មតិយោបល់របស់ពួកគេអំពី «ការសន្ទនាក្នុងចំណោមវប្បធម៌ និងផ្លូវថ្មីសម្រាប់កិច្ចសហប្រតិបត្តិការជាសកល» និង«ការបង្ហាញជាសកលនៃមរតកវប្បធម៌ជាតិ និងនវានុវត្តន៍» រហតូដល់«ថាមពលយុវជនក្នុងការទំនាក់ទំនងឆ្លងវប្បធម៌ក្នុងយុគសម័យថ្មី»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BRNN)





