ក្រសួងការបរទេសសហរដ្ឋអាមេរិកយល់ព្រមលក់គ្រាប់មីស៊ីលបាញ់ពីអាកាសទៅអាកាសទៅឱ្យហូឡង់
AKP ភ្នំពេញ ថ្ងៃទី១៨ ខែកញ្ញា ឆ្នាំ២០២៥ -- មន្ទីរបញ្ចកោណបាននិយាយកាលពីពេលថ្មីៗនេះថា ក្រសួងការបរទេសសហរដ្ឋអាមេរិកបានអនុម័តចំពោះការលក់ដែលអាចកើតធ្វើទៅបាននៃគ្រាប់មីស៊ីលរយៈចម្ងាយមធ្យមកម្រិតខ្ពស់ប្រភេទ AIM-120C-8 និងឧបករណ៍ពាក់ព័ន្ធដល់ប្រទេសហូឡង់។
ទីភ្នាក់ងារសហប្រតិបត្តិការសន្តិសុខការពារជាតិ បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា ការចំណាយចំពោះការលក់គ្រាប់មីស៊ីលនេះប្រមាណ ៥៧០លានដុល្លារអាម៉េរិក។
វាបានបន្ថែមថា «ការលក់ដែលបានស្នើឡើងនេះ នឹងធ្វើឱ្យប្រសើរឡើងនូវសមត្ថភាពរបស់ប្រទេសហូឡង់ ដើម្បីឆ្លើយតបនឹងការគំរាមកំហែងនាពេលបច្ចុប្បន្ន និងអនាគត ដោយធានាថា ខ្លួនមានគ្រាប់មីស៊ីលបាញ់ពីអាកាសទៅអាកាសដែលមានភាពទំនើប និងមានសមត្ថភាព»៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ AA-AKP)





