រុស្ស៊ី អ៊ីរ៉ង់ ចិន និងសម្ព័ន្ធមិត្តចង់ហាមឃាត់ការវាយប្រហារលើទីតាំងនុយក្លេអ៊ែរ
AKP ភ្នំពេញ ថ្ងៃទី១៧ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសអ៊ីរ៉ង់ រុស្ស៊ី បេឡារុស្សចិន វេណេហ្ស៊ុយអេឡា និងនីការ៉ាហ្គាយ បានដាក់ពង្រាងសេចក្តីសម្រេចមួយទៅកាន់ទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) ដោយអំពាវនាវឱ្យមានការហាមឃាត់ទៅលើការវាយប្រហារ ឬការគំរាមកំហែងណាមួយប្រឆាំងនឹងទីតាំងនុយក្លេអ៊ែរដែលត្រូវបានការពារ។
គំនិតផ្តួចផ្តើមរបស់ប្រទេសទាំងប្រាំមួយ ដែលមានចំណងជើងថា«ការហាមឃាត់រាល់ទម្រង់នៃការវាយប្រហារ និងការគម្រាមកំហែងនៃការវាយប្រហារប្រឆាំងនឹងទីតាំង និងកន្លែងនុយក្លេអ៊ែរក្រោមការការពាររបស់ IAEA» នេះ គឺសំដៅការពារបូរណភាព NPT។ នេះបើយោងតាមអ្នកនាំពាក្យក្រសួងការបរទេសអ៊ីរ៉ង់ លោក អេស្មាអ៊ែល បាកាអី (Esmaeil Baqaei) បាននិយាយនៅលើបណ្តាញសង្គមអ៊ិច (X) ដោយយោងទៅលើសន្ធិសញ្ញា ស្តីពីការមិនរីកសាយភាយនៃអាវុធនុយក្លេអ៊ែរ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





