ចិន និងសហរដ្ឋអាមេរិកចាប់ផ្តើមកិច្ចចរចាសេដ្ឋកិច្ច និងពាណិជ្ជកម្មនៅទីក្រុងម៉ាឌ្រីដ
AKP ភ្នំពេញ ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០២៥ -- គណៈប្រតិភូចិន និងសហរដ្ឋអាមេរិកបានកោះប្រជុំនៅទីក្រុងម៉ាឌ្រីដកាលពីថ្ងៃអាទិត្យ សម្រាប់កិច្ចពិភាក្សាអំពីបញ្ហាសេដ្ឋកិច្ច និងពាណិជ្ជកម្ម។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្មចិនបាននិយាយកាលពីពេលថ្មីៗនេះថា ក្នុងរយៈពេលប៉ុន្មានថ្ងៃក្នុងសប្តាហ៍នេះ ភាគីទាំងពីរនឹងពិភាក្សាគ្នាអំពីបញ្ហាមួយចំនួន ដូចជាវិធានការពន្ធឯកតោភាគីរបស់សហរដ្ឋអាមេរិក ការរំលោភលើការគ្រប់គ្រងការនាំចេញ និងបណ្តាញសង្គមទីកតុក (TikTok)។
គណៈប្រតិភូចិនដឹកនាំដោយឧបនាយករដ្ឋមន្ត្រីចិន លោក ហេ លីហ្វេង (He Lifeng) ដែលជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិនផងដែរ។
អ្នកនាំពាក្យរូបនេះបាននិយាយថា គោលជំហររបស់ប្រទេសចិនទៅលើបញ្ហាបណ្តាញសង្គមទីកតុក គឺច្បាស់លាស់ និងជាប់លាប់។ ប្រទេសចិនប្តេជ្ញាយ៉ាងម៉ឺងម៉ាត់ក្នុងការការពារសិទ្ធិ និងផលប្រយោជន៍ស្របច្បាប់របស់សហគ្រាសរបស់ខ្លួន ហើយនឹងដោះស្រាយបញ្ហារបស់បណ្តាញសង្គមទីកតុកស្របតាមច្បាប់ និងបទប្បញ្ញត្តិពាក់ព័ន្ធ៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ស៊ីនហួ)





