កាតាធ្វើការជាមួយសហរដ្ឋអាមេរិកដើម្បីការពារការវាយប្រហាររបស់អ៊ីស្រាអែលបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសកាតាបានថ្កោលទោសចំពោះការវាយប្រហាររបស់អ៊ីស្រាអែលទៅលើទីក្រុងដូហាថាជាការរំលោភលើអធិបតេយ្យភាពរបស់ខ្លួន និងច្បាប់អន្តរជាតិ ហើយបាននិយាយថា ខ្លួនកំពុងធ្វើការងារជាមួយសហរដ្ឋអាមេរិកដើម្បីទប់ស្កាត់ការកើតឡើងម្តងទៀត។
នៅក្នុងកម្មវិធីមួយដែលបានចាក់ផ្សាយតាមទូរទស្សន៍ Al Jazeera កាលពីថ្ងៃពុធ អ្នកនាំពាក្យក្រសួងការបរទេសកាតា លោក ម៉ាជែដ អាល់ អាន់សារី (Majed Al Ansari) បាននិយាយថា នាយករដ្ឋមន្ត្រីអ៊ីស្រាអែលលោក បេនចាមីន ណេតាន់យ៉ាហ៊ូ (Benjamin Netanyahu) បានបង្ហាញថា«គ្មានការគោរពចំពោះដៃគូ និងសម្ព័ន្ធមិត្តរបស់លោក» ដោយធ្វើឱ្យវាច្បាស់ថា អ្នកសម្រុះសម្រួលក្នុងកិច្ចខិតខំប្រឹងប្រែងសន្តិភាពនឹងត្រូវបានទទួលទោសជាជាងការការពារ។ លោកបានសង្កត់ធ្ងន់ថា ការវាយប្រហារនឹងមិនរារាំងប្រទេសកាតាពីការបន្តឈានដល់កិច្ចព្រមព្រៀងសន្តិភាពនោះទេ។
លោកបានកត់សម្គាល់ថា ទីក្រុងវ៉ាស៊ីនតោនបានជូនដំណឹងដល់ទីក្រុងដូហាបន្ទាប់ពីការទម្លាក់គ្រាប់បែក ប៉ុន្តែក្រោយមក ប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ (Donald Trump) បានធានាដល់ប្រទេសកាតា លោក អេមៀ ស្សេក តាមីម ប៊ីន ហាម៉ាដ អាល់ ថានី (Emir Sheikh Tamim bin Hamad Al Thani) ឧប្បត្តិហេតុបែបនេះនឹងមិនកើតឡើងម្តងទៀតទេ។ លោក អេមៀ បានព្រមានថា ការវាយប្រហារនេះនឹងមិនមានចម្លើយទេ ហើយបានសន្យាគ្រប់វិធានការផ្លូវច្បាប់ និងការទូតជាការឆ្លើយតប។
ប្រទេសកាតាជាសម្ព័ន្ធមិត្តដ៏សំខាន់មិនមែនជាសមាជិកអង្គការណាតូរបស់សហរដ្ឋអាមេរិកទេ និងជាម្ចាស់ផ្ទះដែលមានមូលដ្ឋានទ័ពអាម៉េរិកធំជាងគេនៅមជ្ឈិមបូព៌ា៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





