នាយករដ្ឋមន្ត្រីបារាំងថ្មីចាប់ផ្តើមការងារចំពេលមានការតវ៉ា
AKP ភ្នំពេញ ថ្ងៃទី១២ ខែកញ្ញា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីថ្មីរបស់ប្រទេសបារាំង លោក សេបាស្ទៀន ឡេកូនូ (Sebastien Lecornu) បានចូលកាន់តំណែងកាលពីថ្ងៃពុធ ដោយប្រឈមមុខនឹងការតវ៉ាមួយថ្ងៃនៅក្នុងការបង្ហាញកំហឹងនៅមូលដ្ឋាន។
លោក ឡេកូនូ ដែលជានាយករដ្ឋមន្ត្រីទីប្រាំរបស់ប្រធានាធិបតីបារាំងលោក អេមម៉ានុយអ៊ែល ម៉ាក្រុន (Emmanuel Macron) ក្នុងរយៈពេលតិចជាងពីរឆ្នាំនេះ បានចូលកាន់តំណែងនៅពីរថ្ងៃបន្ទាប់ពីក្រុមប្រឆាំងមួយនៅក្នុងសភាជាតិបានបោះឆ្នោតទម្លាក់រដ្ឋាភិបាលមុនរបស់លោក ហ្រ្វេនស័រ បាយរូ (Francois Bayrou) ជុំវិញការមិនចុះសម្រុងគ្នាទៅលើការកាត់បន្ថយថវិកា។
ក្រុមបាតុករនៅទូទាំងប្រទេសបារាំង បានបង្អាក់ចរាចរណ៍ ដុតធុងសំរាម និងបានប៉ះទង្គិចគ្នាជាមួយប៉ូលិសជាច្រើនដងកាលពីថ្ងៃពុធ ក្នុងគោលបំណងរារាំងអ្វីៗគ្រប់យ៉ាងក្នុងការបង្ហាញកំហឹងប្រឆាំងនឹងលោក ម៉ាក្រុន ជុំវិញការបង្កើតនយោបាយ និងការកាត់បន្ថយថវិកាដែលបានគ្រោងទុក។
នៅទីក្រុងប៉ារីស ក្រុមអ្នកតវ៉ាបានបិទផ្លូវ និងដុតភ្លើង។ មន្រ្តីប៉ូលិសបាននិយាយថា ពួកគេបានបញ្ឈប់ក្រុមបាតុករដ៏ធំមួយដែលមានគ្នាប្រហែល១.០០០នាក់ ពីការព្យាយាមចូលទៅក្នុងស្ថានីយ៍រថភ្លើង Gare du Nord ក្នុងទីក្រុង។
នៅទីក្រុងលីយ៉ុងនៅភាគអាគ្នេយ៍ ក្រុមអ្នកតវ៉ាបានបិទផ្លូវហាយវេដែលរត់កាត់ទីក្រុង ហើយបានដុតធុងសំរាម។
ក្រសួងមហាផ្ទៃរបស់រដ្ឋាភិបាលបានប្រកាសពីការចាប់ខ្លួនមនុស្ស២៥០នាក់នៅក្នុងម៉ោងដំបូងនៃអ្វីដែលជាថ្ងៃដែលបានគ្រោងទុកនៃបាតុកម្មទូទាំងប្រទេសប្រឆាំងនឹងលោក ម៉ាក្រុន ជុំវិញការកាត់បន្ថយថវិកា និងពាក្យបណ្តឹងផ្សេងៗទៀត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ ឆាយណាដេលី)





