សិង្ហបុរីបង្កើនកម្មវិធីផ្សព្វផ្សាយរថយន្តអគ្គិសនី
AKP ភ្នំពេញ ថ្ងៃទី១១ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋាភិបាលសិង្ហបុរីកំពុងផ្តល់អាទិភាពដល់ការជំរុញការប្រើប្រាស់រថយន្តអគ្គិសនី (EV) ដោយពង្រីកគម្រោងលើកទឹកចិត្ត ស្របពេលជាមួយគ្នានៃការដាក់ថ្លៃសេវាទាក់ទងនឹងការបំពុលបរិស្ថានលើសពី ២៧.០០០ដុល្លារអាម៉េរិកក្នុងរថយន្តមួយគ្រឿងសម្រាប់រថយន្តម៉ាស៊ីនចំហេះក្នុង។
ដូចដែលត្រូវបានរាយការណ៍ដោយសារព័ត៌មាន Channel News Asia បានឱ្យដឹងថា អាជ្ញាធរដឹកជញ្ជូនផ្លូវគោក (LTA) របស់ប្រទេសសិង្ហបុរីនិងទីភ្នាក់ងារបរិស្ថានជាតិ (NEA) បានប្រកាសកាលពីពេលថ្មីៗនេះថាគម្រោងការបំភាយយានយន្ត (VES) របស់ប្រទេសនេះនឹងត្រូវបន្តពីថ្ងៃទី០១ខែមករា ឆ្នាំ២០២៦ ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៧ ជាមួយនឹងការកែប្រែទៅលើការបង់ថ្លៃ ការបង្វិលសង និងការគិតថ្លៃបន្ថែម។
ក្រោមគ្រោងការណ៍ដែលត្រូវបានដាក់ចេញកាលពីក្នុងឆ្នាំ២០១៨ នេះអ្នកទិញរថយន្តស្អាតនឹងទទួលបានប្រាក់បង្វិលសងវិញដើម្បីទូទាត់ថ្លៃចុះបញ្ជីបន្ថែមសម្រាប់យានយន្តរបស់ពួកគេ ខណៈដែលអ្នកទិញរថយន្តដែលបញ្ចេញឧស្ម័នកាន់តែច្រើនតម្រូវឱ្យបង់ថ្លៃបន្ថែម។
យោងតាមទីភ្នាក់ងារទាំងពីរ បានឱ្យដឹងថា ការពង្រីកការលើកទឹកចិត្តនេះ គឺមានតែរថយន្តអគ្គិសនី (EV) ប៉ុណ្ណោះដែលទទួលបានការបង្វិលសងវិញពីគម្រោង VES ។ រថយន្តកូនកាត់នឹងលែងទទួលបានប្រាក់បង្វិលសងវិញហើយ ខណៈដែលរថយន្តដែលមានជាតិពុលច្រើននឹងមានតម្លៃបន្ថែមខ្ពស់។
ការលើកទឹកចិត្តសម្រាប់ការទទួលយកដំបូងរបស់រថយន្តអគ្គិសនី(EEAI) ក៏នឹងត្រូវបន្តរហូតដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៦ ផងដែរ។គ្រោងការណ៍នេះអនុញ្ញាតឱ្យម្ចាស់រថយន្តអគ្គិសនី និងតាក់ស៊ីពេញលេញទទួលបានការបញ្ចុះតម្លៃ ៤៥% នៃថ្លៃចុះឈ្មោះបន្ថែម។
ចាប់តាំងពីឆ្នាំ២០២១ មក រថយន្តអគ្គិសនី និងរថយន្តតាក់ស៊ីជាង៣៩.០០០គ្រឿងបានទទួលអត្ថប្រយោជន៍ពីការបង្វិលសងវិញរបស់គម្រោងVES និង/ឬ EEAI៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





