ចិនបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មី
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រទេសចិនបានបាញ់បង្ហោះផ្កាយរណបចាប់សញ្ញាពីចម្ងាយថ្មីពីកន្លែងបាញ់បង្ហោះយានអវកាសវិនចាងក្នុងខេត្តហៃណាន ភាគខាងត្បូងកាលពីថ្ងៃអង្គារ។
ផ្កាយរណបយ៉ៅហ្គាន-៤៥ (Yaogan-45) ត្រូវបានបាញ់បង្ហោះនៅម៉ោង ១០:០០នាទីព្រឹក (ម៉ោងនៅទីក្រុងប៉េកាំង) នៅលើរ៉ុក្កែតដឹកជញ្ជូនឡុងម៉ាច-៧ (Long March-7)។ ផ្កាយរណបនេះបានចូលទៅក្នុងគន្លងដែលបានកំណត់ជាមុនដោយជោគជ័យ។
ផ្កាយរណបនេះនឹងត្រូវបានប្រើជាចម្បងសម្រាប់ការពិសោធន៍វិទ្យាសាស្ត្រ ការស្ទង់មតិធនធានដី ការប៉ាន់ប្រមាណទិន្នផលដំណាំ និងការងារបង្ការ និងសង្គ្រោះគ្រោះមហន្តរាយ។
ការបាញ់បង្ហោះនេះគឺជាបេសកកម្មហោះហើរលើកទី៥៩៤ នៃស៊េរីរ៉ុក្កែតឡុងម៉ាច៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





