លោក ស៊ី ជួបជាមួយនាយករដ្ឋមន្ត្រីព័រទុយហ្គាល់
AKP ភ្នំពេញ ថ្ងៃទី១០ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយនាយករដ្ឋមន្ត្រីព័រទុយហ្គាល់ លោក ល្វីស ម៉ុនតេនេហ្គ្រោ (Luis Montenegro) ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃអង្គារ។
លោក ស៊ី បាននិយាយថា ក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះប្រទេសទាំងពីរសម្រេចបានលទ្ធផលជាផ្លែផ្កាក្នុងកិច្ចសហប្រតិបត្តិការលើវិស័យផ្សេងៗ ដោយបានកំណត់គំរូនៃការគោរពគ្នា និងផលប្រយោជន៍ទៅវិញទៅមកសម្រាប់ប្រទេសដែលមានប្រព័ន្ធសង្គម និងលក្ខខណ្ឌជាតិផ្សេងៗគ្នា ។
ដោយកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី២០ នៃការបង្កើតភាពជាដៃគូយុទ្ធសាស្ត្រគ្រប់ជ្រុងជ្រោយចិន-ព័រទុយហ្គាល់ លោក ស៊ី បាននិយាយថាប្រទេសចិនមានឆន្ទៈក្នុងការពង្រឹងទំនាក់ទំនងជាយុទ្ធសាស្ត្រជាមួយប្រទេសព័រទុយហ្គាល់ មានទំនាក់ទំនងទ្វេភាគីក្នុងទិសដៅត្រឹមត្រូវ ធ្វើឱ្យទំនាក់ទំនងល្អកាន់តែល្អប្រសើរ និងរួមចំណែកកាន់តែច្រើនដល់ភាពរុងរឿង និងវឌ្ឍនភាព និងកិច្ចសហប្រតិបត្តិការនៃប្រទេសទាំងពីរ ។
លោក ស៊ី បាននិយាយដោយអំពាវនាវឱ្យប្រទេសព័រទុយហ្គាល់ធ្វើការជាមួយប្រទេសចិនដើម្បីរក្សាជំហរនៃភាពជាដៃគូចិន-សហភាពអឺរ៉ុប និងជំរុញការអភិវឌ្ឍប្រកបដោយចីរភាព ស្ថិរភាព និងកិច្ចសហប្រតិបត្តិការនៃទំនាក់ទំនងចិន-សហភាពអឺរ៉ុប៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





