មន្ត្រីការទូតកំពូលនៃប្រទេសកូរ៉េខាងត្បូង និងបារាំង យល់ព្រមលើកិច្ចសហប្រតិបត្តិការក្នុងវិស័យបញ្ញាសិប្បនិមិត្ត អវកាស និងការពារជាតិ
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- អ្នកការទូតកំពូលនៃប្រទេសកូរ៉េខាងត្បូង និងបារាំងកាលពីថ្ងៃចន្ទបានព្រមព្រៀងសហការយ៉ាងជិតស្និទ្ធនៅក្នុងវិស័យបញ្ញាសិប្បនិមិត្ត (AI) វិស័យអវកាស និងវិស័យការពារជាតិ។
ក្នុងអំឡុងកិច្ចសន្ទនាតាមទូរស័ព្ទ រដ្ឋមន្ត្រីការបរទេសនៃទីក្រុងសេអ៊ូលលោក ចូ យ៉ុន (Cho Hyun) និងសមភាគីបារាំង លោក ជីន ណូអែល បាររ៉ុត (Jean-Noel Barrot) បានវាយតម្លៃថា ការផ្លាស់ប្តូរ និងកិច្ចសហប្រតិបត្តិការទ្វេភាគីបានធ្វើឱ្យស៊ីជម្រៅក្នុងវិស័យផ្សេងៗ។
ភាគីទាំងពីរក៏បានឯកភាពគ្នាក្នុងការទំនាក់ទំនងយ៉ាងជិតស្និទ្ធលើការធ្វើឱ្យប្រសើរឡើងនូវទំនាក់ទំនងទ្វេភាគីក្នុងឱកាសខួបលើកទី១៤០ នៃការបង្កើតទំនាក់ទំនងការទូតនៅឆ្នាំក្រោយ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





