ករណីជំងឺគ្រុនឈាមថ្មីចំនួន ១១ករណីត្រូវបានរាយការណ៍នៅក្នុងរដ្ឋធានីរបស់ប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- យោងតាមមន្ត្រីប៉ាគីស្ថានបាននិយាយកាលពីថ្ងៃចន្ទ ថា ទីក្រុងអ៊ីស្លាម៉ាបាដជារដ្ឋធានីនៃប្រទេសប៉ាគីស្ថានបានរាយការណ៍ពីករណីជំងឺគ្រុនឈាមថ្មីចំនួន ១១ករណីក្នុងរយៈពេល២៤ម៉ោងចុងក្រោយនេះ។
សរុបចំនួន ៧ករណីត្រូវបានរកឃើញនៅតំបន់ជនបទ ហើយ ៤ករណីត្រូវបានរាយការណ៍ក្នុងតំបន់ទីក្រុង។ ការឃ្លាំមើល និងការត្រួតពិនិត្យកំពុងបន្តនៅទូទាំងរដ្ឋធានីសហព័ន្ធ ដើម្បីទប់ស្កាត់ការរីករាលដាលបន្ថែមទៀត។
តំបន់ដែលមានវត្តមានមេរោគត្រូវបានបញ្ជាក់ពីព្យាបាលភ្លាមៗដើម្បីទប់ស្កាត់ការបង្កាត់ពូជមូស ហើយការត្រួតពិនិត្យតាមដានក៏ត្រូវបានគ្រោងទុកផងដែរដើម្បីធានាបាននូវការលុបបំបាត់ទាំងស្រុងនូវកន្លែងបង្កាត់ពូជ។
ដើម្បីគ្រប់គ្រងនិន្នាការកើនឡើងនៃករណីនេះ វិធានការនៃការអនុវត្តច្បាប់ប្រឆាំងនឹងការរំលោភលើស្តង់ដារប្រតិបត្តិការបង្ការជំងឺគ្រុនឈាមកំពុងត្រូវបានអនុវត្តន៍នៅទូទាំងរាជធានី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





