ប្រធានាធិបតីសេណេហ្គាល់បង្កើតរដ្ឋាភិបាលថ្មី
AKP ភ្នំពេញ ថ្ងៃទី០៩ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានាធិបតីសេណេហ្គាល់លោក បាសស៊ីរូ ឌីអូម៉ាយ៉េ ហ្វាយ៉េ (Bassirou Diomaye Faye) បានប្រកាសអំពីរដ្ឋាភិបាលថ្មីដែលមានរដ្ឋមន្រ្តីចំនួន ២៦រូប និងរដ្ឋលេខាធិការចំនួន ៦រូប ដោយមានលោក អូស្មានេ សុនកូ (Ousmane Sonko) ជានាយករដ្ឋមន្ត្រី ដែលជំនួសរដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងយុត្តិធម៌។
លោក មូហាម៉ាដូ បាមបា ស៊ីសសេ (Mouhamadou Bamba Cisse)ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងមហាផ្ទៃ និងសន្តិសុខសាធារណៈជំនួសលោក ជីន បាបទីស្ដេ ទីនេ (Jean Baptiste Tine)។ លោកស្រី យ៉ាស៊ីន ហ្វាល់ (Yacine Fall) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងយុត្តិធម៌ជំនួសលោក អូស្មានេ ឌីហ្គនេ ( Ousmane Diagne) ហើយអតីតតំណែងជារដ្ឋមន្ត្រីការបរទេសរបស់លោកស្រីបានទៅលើលោក ជេក នីអាង(Cheikh Niang) ដែលបានចូលរួមក្នុងគណៈរដ្ឋមន្ត្រីជាលើកដំបូង។
លោក អូលីវឺ ប៊ូកាល់ (Olivier Boucal) ត្រូវបានតែងតាំងជារដ្ឋមន្ត្រីក្រសួងការងារជំនួសលោក អាប់បាស់ ហ្វាល់ (Abbas Fall) ដែលទើបត្រូវបានជ្រើសរើសជាអភិបាលក្រុងដាការ។
ថ្លែងទៅកាន់អ្នកសារព័ត៌មាន លោក សុនកូ បាននិយាយថា គណៈរដ្ឋមន្ត្រីថ្មី «មិនមែនជា រដ្ឋាភិបាលនៃការកម្សាន្តនោះទេ ប៉ុន្តែជារដ្ឋាភិបាលនៃការប្តេជ្ញាចិត្ត និងការតស៊ូ»៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





