ប៊ុលហ្គារីឈ្នះមេដាយ ៤គ្រឿងក្នុងការប្រកួតកីឡាជិះសេះ Balkan នៅទីក្រុងប៊ែលក្រាដ
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- ក្រុមកីឡាករជម្រើសជាតិប៊ុលហ្គារីបានឈ្នះមេដាយចំនួន ៤គ្រឿង ដែលរួមមានមេដាយមាសមួយមេដាយប្រាក់មួយ និងមេដាយសំរឹទ្ធពីរ នៅក្នុងការប្រកួតជាក្រុមឆ្លងកាត់ក្រុមអាយុផ្សេងៗគ្នានៅឯការប្រកួតជើងឯកជិះសេះ Balkan (ជិះសេះបង្ហាញការលោត) នៅទីក្រុងប៊ែលក្រាដ របស់ប្រទេសស៊ែរប៊ី។
ក្រុមកីឡាករយុវជនដែលមានកីឡាករ ដ្រាហ្គា ទូដូរ៉ូវ៉ា (DragaToodorova) ជាមួយសេះ ចារីម៉ូ ភីអេស (Charimo PS) កីឡាករ ម៉ាតា កូលូស្សេវ៉ា (Marta Kolusheva) ជាមួយសេះ គុយដេរ៉ា (Cuydera) កីឡាករ អេឡេណា ហាដហ្សូវ៉ា (Elena Hadzhova) ជាមួយសេះ អ៊ែលវីត(Elvit) និងកីឡាករ អេលីហ្សា ចូឡាកូវ៉ា (Eliza Cholakova) ជាមួយសេះជូពីទ័រ បានដណ្តើមតំណែងក្នុងការប្រកួត។
នៅក្នុងការប្រកួតប្រភេទកុមារ មេដាយប្រាក់បានទៅលើកីឡាករ អាឡេកសាន់ដារ បូណេវ (Aleksandar Bonev) ជាមួយសោះ ដេនដេនស៍(Dendens) កីឡាករ ដារីយ៉ា ចូឡាកូវ៉ា (Daria Cholakova) ជាមួយសោះ ដូរ៉ូធា (Dorothea) កីឡាករ អ៊ីវែលឡា ផ្លូឆេវ៉ា (Ivaila Plocheva)ជាមួយសោះ ចាំភើរ (Jumper) និងកីឡាករ ឡូរ៉ា ចូឡាកូវ៉ា (Lora Cholakova) ជាមួយសោះ កាស្ព័រ (Kasper)។
សម្រាប់ក្រុមកីឡាករបុរស កីឡាករ អ៊ីវ៉ាណា អេនជែលឡូវ៉ា (Ivana Angelova) ជាមួយសេះ មេនហាតថាន (Manhattan) កីឡាករ ឌីយ៉ាន បាល់ឆេវ (Diyan Balchev) ជាមួយសេះ បាប៊ុក (Babuk) កីឡាករ ក្រាស៊ីមៀ ឌីមីត្រូវ (Krasimir Dimitrov) ជាមួយសេះ ឡូស្តអ៊ីនយូ (Lost in You) និងកីឡាករ អេនតុន ដាស៊ីនស្គី (Anton Dacinski) ជាមួយសេះ ចាកូរូ (Chacorue) ដែលបានឈ្នះមេដាយសំរឹទ្ធក្នុងការប្រកួតប្រជែងដ៏ស្វិតស្វាញ។
ក្រុមអ្នកជិះសេះវ័យក្មេងក៏ទទួលបានមេដាយសំរឹទ្ធនៅក្នុងព្រឹត្តិការណ៍ដែលប្រកួតប្រជែងយ៉ាងស្វិតស្វាញនោះផងដែរ ដែលរួមមានកីឡាករ មីលកូ កូឆេវ (Milko Kochev) ជាមួយសេះ ការីណូ (Carino) កីឡាករ ដារ៉ា ប្រេហ្សូអេវ៉ា (Dara Brezoeva) ជាមួយសេះ គីគី ត្រេន (Kiki Tren)កីឡាករ អាស់យ៉ា ភេត្រូវ៉ា (Asya Petrova) ជាមួយសេះ អាល់ ឌីបារ៉ាន់ (Al D'Baran) និងកីឡាករ ដេស៊ីស្លាវ៉ា មីឡាណូវ៉ា (Desislava Milanova)ជាមួយសេះ ឌីយ៉ាមេនត៍ (Diamant)។
ការប្រកួតនៅក្នុងរដ្ឋធានីនៃប្រទេសស៊ែរប៊ីនេះ មានប្រទេសចូលរួមចំនួន១០ ដែលធ្វើឱ្យវាក្លាយជាការប្រកួតជើងឯកអឺរ៉ុបខ្នាតតូចមួយ។ រួមជាមួយប្រទេសប៊ុលហ្គារី និងប្រទេសស៊ែរប៊ីជាម្ចាស់ផ្ទះ ដៃគូប្រកួតប្រជែងមានមកពីប្រទេសរ៉ូម៉ានី ក្រិក តួកគី ក្រូអាស៊ី ស្លូវេនី អាល់បានី បូស្នៀ និងហឺហ្សេហ្គោវីណា និងម៉ាសេដូនីខាងជើង។
ប៊ុលហ្គារីបានដាក់ក្រុមកីឡាករទៅក្នុងប្រភេទការប្រកួតទាំងប្រាំ គឺប្រភេទកុមារ ប្រភេទក្មេងតូច (រហូតដល់ ១៨ឆ្នាំ) ប្រភេទអ្នកជិះសេះវ័យក្មេង(១៨-២១ឆ្នាំ) ប្រភេទស្ត្រី និងបុរស៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BTA)





