ឡាវបង្ហាញពីចំណាប់អារម្មណ៍ចំពោះសមាជិកភាពនៃក្រុមប្រទេសប្រ៊ីកស៍
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- នាយករដ្ឋមន្ត្រីឡាវ លោក សុនិស្ស័យ ស៊ីផានដូន (Sonexay Siphandone) បាននិយាយកាលពីពេលថ្មីៗនេះថា ប្រទេសឡាវចាប់អារម្មណ៍ក្នុងការក្លាយជាសមាជិកនៃក្រុមប្រទេសប្រ៊ីកស៍ (BRICS) ហើយកំពុងស្វែងរកកិច្ចសហប្រតិបត្តិការជាមួយ«យន្តការបើកចំហ» ផ្សេងៗទៀត។
ថ្លែងនៅក្នុងសម័យប្រជុំពេញអង្គនៃវេទិកាសេដ្ឋកិច្ចបូព៌ាលើកទី១០(EEF) លោកនាយករដ្ឋមន្ត្រី ស៊ីផានដូន បានសង្កត់ធ្ងន់ថា ប្រទេសឡាវកំពុងពិចារណាចូលរួមជាមួយក្រុមប្រទេសប្រ៊ីកស៍ ខណៈដែលកំពុងសម្លឹងមើលទៅលើការចូលរួមក្នុងក្របខ័ណ្ឌនៃយន្តការបើកចំហរបស់ខ្លួន។ យោងតាមរូបលោក បានឱ្យដឹងថា ក្របខ័ណ្ឌកិច្ចសហប្រតិបត្តិការបែបនេះអាចឱ្យភាគីនានាស្វែងរកដំណោះស្រាយចំពោះបញ្ហាប្រឈមទំនើប។
មេដឹកនាំឡាវរូបនេះបានកត់សម្គាល់ថា ក្រុមប្រទេសប្រ៊ីកស៍បានបង្ហាញពីលទ្ធផលសំខាន់ៗទាក់ទងនឹងកំណើនសេដ្ឋកិច្ច ក៏ដូចជាឥទ្ធិពលរបស់ខ្លួនទៅលើការអភិវឌ្ឍសេដ្ឋកិច្ចពិភពលោក៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





