ចរាចរណ៍តាមព្រំដែនចិន-ម៉ុងហ្គោលីមានការកើនឡើងនៅតំបន់អេរេនហ៊ត
AKP ភ្នំពេញ ថ្ងៃទី០៨ ខែកញ្ញា ឆ្នាំ២០២៥ -- តំបន់អេរេនហ៊ត (Erenhot)ដែលជាស្រុកកំពង់ផែស្ងួតដ៏ធំបំផុតនៅព្រំដែនចិន-ម៉ុងហ្គោលី គឺជាច្រកចូល-ចេញដ៏សំខាន់សម្រាប់ផ្លូវកណ្តាលនៃសេវាកម្មផ្លូវដែកចិន-អឺរ៉ុប។គិតត្រឹមថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ បរិមាណចរាចរណ៍អ្នកដំណើរក្នុង និងក្រៅប្រទេស និងចំនួនយានយន្តដែលបើកបរឆ្លងកាត់តំបន់កំពង់ផែស្ងួតអេរេនហ៊ត បានកើនឡើងដល់ ១,៩៧៦លាននាក់ និង ៥១២.០០០គ្រឿងដែលកើនឡើង ១៣,២% និង ១៦,៦% រៀងៗគ្នា បើធៀបទៅនឹងរយៈពេលដូចគ្នាកាលពីឆ្នាំមុន។
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ BRNN)





