ជប៉ុនស្នើឡើងនូវកិច្ចសហប្រតិបត្តិបង្ការគ្រោះធម្មជាតិជាមួយអាស៊ាន
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ -- រដ្ឋាភិបាលជប៉ុនបានធ្វើការកែសម្រួលជាលើកដំបូងនូវឯកសារយុទ្ធសាស្ត្ររបស់ខ្លួន ដែលកំណត់វិស័យអាទិភាពសម្រាប់កិច្ចសហប្រតិបត្តិការដែលជប៉ុនប្រើភាពខ្លាំងរបស់ខ្លួន និងស្នើឡើងនូវកញ្ចប់គាំទ្រដល់ប្រទេសកំពុងអភិវឌ្ឍន៍ ដែលរួមមានទាំងបណ្តាប្រទេសមកពីអាស៊ានផងដែរជាមួយនឹងការទប់ស្កាត់គ្រោះមហន្តរាយ។
ដូចដែលត្រូវបានរាយការណ៍ដោយ The Yomiuri Shimbun ជាមួយនឹងគ្រោះមហន្តរាយធម្មជាតិកើតឡើងជាញឹកញាប់នៅទូទាំងពិភពលោក ប្រទេសជប៉ុនមានគោលបំណងលើកកម្ពស់យ៉ាងសកម្មនូវវិធានការមុនគ្រោះមហន្តរាយ។ កាលពីថ្ងៃទី០១ ខែកញ្ញា ឆ្នាំ២០២៥ ដែលជាទិវាបង្កាគ្រោះមហន្តរាយ រដ្ឋាភិបាលជប៉ុនបាននិងកំពុងជំរុញគំនិតផ្តួចផ្តើមទាំងក្នុង និងក្រៅប្រទេស។
ក្នុងការឆ្ពោះទៅមុខ ប្រទេសជប៉ុនគ្រោងនឹងពន្លឿនកិច្ចសន្ទនាជាមួយវិស័យឯកជន ដើម្បីបង្កើតសំណើសម្រាប់ការបង្ការគ្រោះមហន្តរាយ ដោយយកចិត្តទុកដាក់ជាពិសេសចំពោះបណ្តាប្រទេសនៅអាស៊ានដែលងាយរងគ្រោះដោយទឹកជំនន់ និងការខូចខាតដោយសារព្យុះ។
ប្រទេសជប៉ុនមានបំណងបញ្ចប់កិច្ចសហប្រតិបត្តិការជាក់ស្តែងនៅត្រឹមឆ្នាំ២០២៧ នៅពេលដែលប្រទេសនេះត្រូវបានកំណត់ធ្វើជាម្ចាស់ផ្ទះនៃសន្និសីទថ្នាក់រដ្ឋមន្ត្រីអាស៊ីប៉ាស៊ីហ្វិក ស្តីពីការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយ ដែលដឹកនាំដោយការិយាល័យអង្គការសហប្រជាជាតិសម្រាប់ការកាត់បន្ថយហានិភ័យគ្រោះមហន្តរាយជាលើកដំបូង៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





