សភាថៃកំណត់កាលបរិច្ឆេទសម្រាប់ជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី
AKP ភ្នំពេញ ថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ -- សភាថៃនឹងបើកសម័យប្រជុំពិសេសមួយនៅថ្ងៃទី០៥ ខែកញ្ញា ឆ្នាំ២០២៥ នេះដើម្បីបោះឆ្នោតជ្រើសរើសនាយករដ្ឋមន្ត្រីថ្មី។ នេះបើយោងតាមសេចក្តីប្រកាសរបស់សភាតំណាងរាស្រ្តថៃ។
ការិយាល័យលេខាធិការនៃសភាតំណាងរាស្រ្តថៃ បានផ្សព្វផ្សាយអំពីរបៀបវារៈនៃកិច្ចប្រជុំសភាតំណាងរាស្រ្តនៅលើគេហទំព័ររបស់ខ្លួន ដែលមានចំណុចបន្ទាន់ទីប្រាំបីដើម្បីពិចារណាទៅលើការអនុម័តចំពោះបុគ្គលដែលស័ក្តិសមក្នុងការតែងតាំងជានាយករដ្ឋមន្ត្រីថ្មី ស្របតាមមាត្រា១៥៩ នៃរដ្ឋធម្មនុញ្ញនៃប្រទេសថៃ។
លោក ណាត់ថាផុង រឿងប៉ានីយ៉ាវុត (Natthaphong Ruangpanyawut) ប្រធានគណបក្សប្រជាជន (PP) ដែលជាគណបក្សប្រឆាំងធំជាងគេក្នុងសភាតំណាងរាស្រ្តថៃ បានប្រកាសពីសេចក្តីសម្រេចរបស់គណបក្សខ្លួនក្នុងការគាំទ្រមេដឹកនាំគណបក្សមោទនភាពថៃ (Bhumjaithai) គឺលោក អានុធិន ចាន់វីរៈគុល (Anutin Charnvirakul) ជានាយករដ្ឋមន្ត្រី រួមជាមួយនឹងលក្ខខណ្ឌចំនួនបី ដែលរួមមានទាំងការទាមទារឱ្យរំលាយសភាក្នុងរយៈពេលបួនខែរាប់ចាប់ពីពេលដែលគោលនយោបាយរបស់លោកបានដាក់ចូលទៅសភាតំណាងរាស្រ្ត៕
ដោយ៖ យា ចិន្តាខន្តី (ប្រភព៖ VNA)





