មេដឹកនាំកូរ៉េខាងជើងអញ្ជើញប្រធានាធិបតីបេឡារុស្សទៅទស្សនកិច្ចប្រទេសរបស់លោក
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ -- ទីភ្នាក់ងារព័ត៌មាន Reuters បានរាយការណ៍ថា មេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong-un) កាលពីថ្ងៃពុធ បានអញ្ជើញប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) ឱ្យមកបំពេញទស្សនកិច្ចនៅប្រទេសរបស់លោក។
ទីភ្នាក់ងារសារព័ត៌មានបានរាយការណ៍ថា លោក គីម បានបន្តការអញ្ជើញ ខណៈពេលដែលកំពុងពិភាក្សាជាមួយលោក លូកាសេនកូ នៅឯកន្លែងព្យុហយាត្រាយោធារបស់ប្រទេសចិននៅទីក្រុងប៉េកាំង។
លោក គីម បានចូលរួមក្បួនដង្ហែរយោធានៅទីលានធានអានមេន ដើម្បីរំលឹកខួបលើកទី៨០ ដែលចិនប្រារព្ធនៅពេលដែលជ័យជម្នះរបស់ខ្លួនលើប្រទេសជប៉ុន និងការបញ្ចប់សង្គ្រាមលោកលើកទី២ រួមជាមួយនឹងមេដឹកនាំរដ្ឋដទៃទៀត។
ប្រទេសបេឡារុស្សស្ថិតក្នុងចំណោមប្រទេសមួយចំនួនដែលទទួលយកភាគីរុស្ស៊ីក្នុងសង្រ្គាមរបស់ខ្លួនជាមួយអ៊ុយក្រែន ដែលមានជំហរចែករំលែកដោយប្រទេសកូរ៉េខាងជើងបានធ្វើឱ្យទំនាក់ទំនងទ្វេភាគីកាន់តែស៊ីជម្រៅ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





