មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្ដចិនជួបជាមួយប្រធានាធិបតីបេឡារុស្ស
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ -- មន្ត្រីជាន់ខ្ពស់បក្សកុម្មុយនិស្តចិន (CPC) លោក កៃ ឈី (Cai Qi) កាលពីថ្ងៃអង្គារបានជួបជាមួយប្រធានាធិបតីបេឡារុស្ស លោក អាឡិចសាន់ដឺ លូកាសេនកូ (Alexander Lukashenko) ក្នុងទីក្រុងប៉េកាំង។
លោក លូកាសេនកូ កំពុងស្នាក់នៅក្នុងប្រទេសចិនសម្រាប់កិច្ចប្រជុំកំពូលរបស់អង្គការសហប្រតិបត្តិការសៀងហៃឆ្នាំ២០២៥ ក៏ដូចជាការរំលឹកខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិនប្រឆាំងនឹងការឈ្លានពានរបស់ប្រទេសជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។
លោក កៃ ជាសមាជិកនៃគណៈកម្មាធិការអចិន្ត្រៃយ៍នៃការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC និងជាសមាជិកនៃគណៈកម្មាធិការមជ្ឈិមបក្ស CPC បាននិយាយថា ក្រោមការណែនាំជាយុទ្ធសាស្រ្តរបស់ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) និងលោក លូកាសេនកូ ទំនាក់ទំនងចិន-បេឡារុស្ស បានរក្សាបាននូវការអភិវឌ្ឍយ៉ាងឆាប់រហ័ស ហើយកិច្ចប្រជុំប្រកបដោយផ្លែផ្ការវាងប្រមុខរដ្ឋទាំងពីរកាលពីថ្ងៃអាទិត្យ។
លោក កៃ បាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយប្រទេសបេឡារុស្ស ដើម្បីអនុវត្តន៍តាមការឯកភាពដ៏សំខាន់របស់ប្រមុខរដ្ឋទាំងពីរ ពង្រឹងការជឿទុកចិត្តគ្នាផ្នែកនយោបាយ ពង្រឹងកិច្ចសហប្រតិបត្តិការដែលមានផលប្រយោជន៍ទៅវិញទៅមក និងពង្រឹងការផ្លាស់ប្តូរអន្តរភាគី និងកិច្ចសហប្រតិបត្តិការអន្តរជាតិ។
ដោយកត់សម្គាល់ថា ប្រទេសចិនគឺជាសសរស្តម្ភនៃសន្តិភាព និងស្ថិរភាពពិភពលោក លោក លូកាសេនកូ បាននិយាយថា ប្រទេសបេឡារុស្សគាំទ្រយ៉ាងមុតមាំនូវគំនិតផ្តួចផ្តើមអភិបាលកិច្ចសកលដែលស្នើឡើងដោយលោក ស៊ី ដែលជាកត្តាសំខាន់ក្នុងការជំរុញការអភិវឌ្ឍនៃប្រព័ន្ធអភិបាលកិច្ចសកល។ លោកបាននិយាយថា ប្រទេសបេឡារុស្សនឹងបន្តជាមិត្តដ៏គួរឱ្យទុកចិត្ត និងជាដៃគូជាមួយប្រទេសចិន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





