នាយករដ្ឋមន្ត្រីឡាវទៅដល់ទីក្រុងវ្ល៉ាឌីវ៉ូស្តុករបស់រុស្ស៊ីដើម្បីចូលរួមវេទិកាសេដ្ឋកិច្ចបូព៌ា
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ -- អ្នកឆ្លើយឆ្លងសារព័ត៌មានស្ពុតនីក (Sputnik) បានរាយការណ៍ថា នាយករដ្ឋមន្ត្រីឡាវ លោក សុនិស្ស័យ ស៊ីផានដូន (Sonexay Siphandone) បានទៅដល់ទីក្រុងវ្ល៉ាឌីវ៉ូស្តុករបស់ប្រទេសរុស្ស៊ីកាលពីថ្ងៃពុធ ដើម្បីចូលរួមក្នុងវេទិកាសេដ្ឋកិច្ចបូព៌ា (EEF)។
វេទិកានេះដំណើរការចាប់ពីថ្ងៃទី០៣ ដល់ថ្ងៃទី០៦ ខែកញ្ញា ឆ្នាំ២០២៥ នៅបរិវេណសាកលវិទ្យាល័យសហព័ន្ធចុងបូព៌ា ដោយមានប្រធានបទសំខាន់ គឺ «ចុងបូព៌ា៖ កិច្ចសហប្រតិបត្តិការសម្រាប់សន្តិភាព និងវិបុលភាព»។
តំណាងមកពីប្រទេស និងតំបន់ជាង៧០ បានបញ្ជាក់ពីការចូលរួមរបស់ពួកគេ ដោយក្នុងនោះក៏មានគណៈប្រតិភូគួរមកពីប្រទេសវៀតណាម ឥណ្ឌា ចិន ឡាវ និងម៉ាឡេស៊ីផងដែរ។ កាលពីឆ្នាំ២០២៤ ប្រតិភូចំនួន ៧.១០០នាក់មកពី ៧៥ប្រទេសបានចូលរួមព្រឹត្តិការណ៍នោះ ដែលរួមមានទាំងអ្នកដឹកនាំធុរកិច្ច និងអ្នកការទូតមកពី ១៦ប្រទេសដែលត្រូវបានចាត់ទុកថាមិនសូវមានទំនាក់ទំនងល្អជាមួយរុស្ស៊ីផងដែរ ដែលមានដូចជាអូស្ត្រាលី ចក្រភពអង់គ្លេស អាល្លឺម៉ង់ សហរដ្ឋអាមេរិក បារាំង ស្វីស និងជប៉ុន៕
ដោយ: យា ចិន្តាខន្តី (ប្រភព៖ ស្ពុតនីក)





