លោក ពូទីន និងលោក គីម ជុងអ៊ុន ជួបពិភាក្សាទ្វេភាគី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) និងមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) បានជួបប្រជុំទ្វេភាគីនៅទីក្រុងប៉េកាំង។
មេដឹកនាំទាំងពីរ គឺជាភ្ញៀវកិត្តិយសនៅឯពិធីប្រារព្ធខួបលើកទី៨០ នៃជ័យជំនះក្នុងសង្គ្រាមប្រជាជនចិននៃការតស៊ូប្រឆាំងនឹងការឈ្លានពានរបស់ជប៉ុន និងសង្រ្គាមប្រឆាំងហ្វាស៊ីសពិភពលោក។ លោក ពូទីន និងលោក គីម បានឆ្លៀតឱកាសនោះដើម្បីបើកកិច្ចប្រជុំទ្វេភាគី។ កិច្ចពិភាក្សានោះត្រូវបានធ្វើឡើងនៅក្នុងផ្ទះស្នាក់រដ្ឋ Diaoyutai ជាកន្លែងដែលលោកប្រធានាធិបតីរុស្ស៊ីស្នាក់នៅក្នុងអំឡុងពេលនៃការបំពេញទស្សនកិច្ចរបស់លោកនៅប្រទេសចិន៕
ដោយ: យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





