លោក ពូទីន អញ្ជើញមេដឹកនាំកូរ៉េខាងជើងទៅបំពេញទស្សនកិច្ចនៅរុស្ស៊ី
AKP ភ្នំពេញ ថ្ងៃទី០៤ ខែកញ្ញា ឆ្នាំ២០២៥ -- ប្រធានាធិបតីរុស្ស៊ី លោក វ្ល៉ាឌីមៀ ពូទីន (Vladimir Putin) បានអញ្ជើញមេដឹកនាំកូរ៉េខាងជើង លោក គីម ជុងអ៊ុន (Kim Jong Un) ទៅបំពេញទស្សនកិច្ចនៅក្នុងប្រទេសរុស្ស៊ី។
បន្ទាប់ពីកិច្ចប្រជុំរបស់ពួកគេនៅទីក្រុងប៉េកាំងបានបញ្ចប់ មេដឹកនាំរុស្ស៊ីបាននាំលោក គីម ទៅកាន់រថយន្តរបស់លោក។ មេដឹកនាំកូរ៉េខាងជើងបាននិយាយទៅកាន់លោក ពូទីន តាមរយៈអ្នកបកប្រែថា «ជួបគ្នាឆាប់ៗ»។ លោក ពូទីន បានឆ្លើយតបថា «បាទ! យើងកំពុងរង់ចាំអ្នកមក»។
លោក គីម ជូនពរលោក ពូទីន ឱ្យមានសុខភាពល្អ និងជោគជ័យក្នុងការងារ។ ប្រធានាធិបតីរុស្ស៊ីបាននិយាយថា «ជូនពរលោកដូចគ្នា»៕
ដោយ: យា ចិន្តាខន្តី (ប្រភព៖ តាសស៍)





