ប៉ាគីស្ថានរាយការណ៍ថា មនុស្ស ១៨នាក់បានស្លាប់ដោយសារទឹកជំនន់ទឹកភ្លៀងក្នុងរយៈពេល ២៤ម៉ោង
AKP ភ្នំពេញ ថ្ងៃទី០៣ ខែកញ្ញា ឆ្នាំ២០២៥ -- អាជ្ញាធរគ្រប់គ្រងគ្រោះមហន្តរាយជាតិ (NDMA) បាននិយាយកាលពីថ្ងៃអង្គារថា គ្រោះទឹកជំនន់ និងភ្លៀងធ្លាក់ខ្លាំងនៅទូទាំងប្រទេសប៉ាគីស្ថានបានសម្លាប់មនុស្ស១៨នាក់ និងរបួស ២៩នាក់ក្នុងរយៈពេល ២៤ម៉ោងចុងក្រោយនេះ។
យោងតាម NDMA បានឱ្យដឹងថា ខេត្តផុនចាប់ ភាគខាងកើត និងតំបន់កាស្មៀរ ដែលគ្រប់គ្រងដោយប្រទេសប៉ាគីស្ថានបានរាយការណ៍ថាមានអ្នកស្លាប់ចំនួន ៧នាក់ បន្ទាប់មកមានមនុស្ស ៤នាក់នៅខេត្តឃីបឺ ប៉ាក់ទុនខ្វា ភាគខាងជើង។
មូលហេតុនៃការស្លាប់រួមមាន ការលង់ទឹក ការបាក់ស្រុតសំណង់ និងការឆ្លងចរន្តអគ្គិសនីដោយចៃដន្យ ខណៈកម្ពស់ទឹកបានកើនឡើងក្នុងទីក្រុងនិងជាយក្រុង។
អាជ្ញាធរបានចេញការព្រមានថ្មីសម្រាប់ភ្លៀងធ្លាក់ខ្លាំងបន្ថែមទៀតនៅតំបន់ងាយរងគ្រោះ ខណៈក្រុមសង្គ្រោះបន្ទាន់នៅតែប្រុងប្រយ័ត្ន។ ប្រតិបត្តិការជួយសង្គ្រោះ និងការវាយតម្លៃនៃការខូចខាតកំពុងដំណើរការនៅក្នុងតំបន់ដែលរងផលប៉ះពាល់៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





