មជ្ឈមណ្ឌលសិប្បនិម្មិតណាននីងមានតួនាទីជាយុទ្ធសាស្ត្រដ៏សំខាន់សម្រាប់កិច្ចសហប្រតិបត្តិការបញ្ញាសិប្បនិមិ្មតចិន-អាស៊ាន
AKP ក្វាងស៊ី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥-- មជ្ឈមណ្ឌលពិព័រណ៍នៃមជ្ឈមណ្ឌលនវានុវត្តន៍សហការបញ្ញាសិប្បនិមិ្មត (AI) ចិន-អាស៊ាន ដែលត្រូវបានគេស្គាល់ថាជាមជ្ឈមណ្ឌលពិព័រណ៍ និងប្រតិបត្តិការនៃមជ្ឈមណ្ឌល AI ទីក្រុងណាននីង គឺជាគម្រោងមជ្ឈមណ្ឌល AI ដែលមានតួនាទីជាយុទ្ធសាស្ត្រដ៏សំខាន់មួយ។ គម្រោងនេះបង្កើតវេទិកាទូលំទូលាយដែលរួមបញ្ចូលនូវការបង្ហាញ កិច្ចសហប្រតិបត្តិការឧស្សាហកម្ម និងការរួមបញ្ចូលគ្នាឆ្លងព្រំដែន ដោយបង្កើតខ្លួនជាមជ្ឈមណ្ឌលសំខាន់សម្រាប់កិច្ចសហប្រតិបត្តិការ AI រវាងប្រទេសចិន និងអាស៊ាន។

គម្រោងនេះបង្កប់នូវគំនិតស្នូលនៃ «ការបំប្លែងភាពវៃឆ្លាតនៃអាស៊ាន»ដែលរួមបញ្ចូលគ្នានូវបច្ចេកវិទ្យាទំនើបៗយ៉ាងរលូនជាមួយនឹងធាតុផ្សំនៃវប្បធម៌របស់អាស៊ាន។ បច្ចេកវិទ្យាទំនើបៗដូចជាអន្តរកម្មដ៏ឆ្លាតវៃ និងបទពិសោធន៍ដ៏សម្បូរបែបបានបំពេញចន្លោះដែលបង្ហាញពីសមត្ថភាពបច្ចេកទេស និងសក្ដានុពលកម្មវិធី AI ខណៈដែលបង្កើតមជ្ឈមណ្ឌលនវានុវត្តន៍ដែលរួមបញ្ចូលគ្នានូវមុខងារនៃការបង្ហាញសេវាកម្ម។
សាលពិព័រណ៍ AI បានប្រើប្រាស់ប្រព័ន្ធរុករក AI រួមជាមួយនឹងរូបភាព3D និងអេក្រង់ដើម្បីបង្ហាញពីសមិទ្ធិផល AI របស់ប្រទេសចិន និងព្រឹត្តិការណ៍សំខាន់ៗក្នុងកិច្ចសហប្រតិបត្តិការជាមួយបណ្តាប្រទេសនៅអាស៊ានហើយសាលសេវាកម្មមានស្ថាបត្យកម្មដែលបំផុសគំនិតដោយប្រព័ន្ធឫសដែលជានិមិត្តរូបនៃកិច្ចសហប្រតិបត្តិការរវាងចិន និងអាស៊ានដែលមានការរីកចម្រើនកាន់តែខ្លាំងឡើង។ វាត្រូវបានបម្រើជាសេវាសាធារណៈ និងមជ្ឈមណ្ឌលផ្លាស់ប្តូរសម្រាប់ភាពជាដៃគូ AI ។ មួយវិញទៀត រោងចក្រ AI ជួយសម្រួលដល់លំហូរការងារពីដើមដល់ចប់ រាប់ចាប់តាំងពីដំណើរការទិន្នន័យរហូតដល់កម្មវិធីគំរូធំ បង្កើតជាមជ្ឈមណ្ឌលនៃការបង្កើតថ្មីដែលបច្ចេកវិទ្យា និងវប្បធម៌ត្រូវបានរួមបញ្ចូលគ្នា៕
ដោយ៖ យា ចិន្ដាខន្ដ





