ស្រីលង្កាកត់ត្រាភ្ញៀវទេសចរបរទេសដែលមកទស្សនាជិត ២០០.០០០នាក់ក្នុងខែសីហា
AKP ភ្នំពេញ ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- យោងតាមអាជ្ញាធរអភិវឌ្ឍន៍ទេសចរណ៍ស្រីលង្កាកាលពីថ្ងៃចន្ទបានឱ្យដឹងថា ភ្ញៀវទេសចរបរទេសជិត២០០.០០០នាក់បានមកទស្សនាប្រទេសស្រីលង្កាក្នុងខែសីហា ឆ្នាំ២០២៥។
ការមកដល់របស់ភ្ញៀវទេសចរបរទេសចំនួន ១៩៨.២៣៥នាក់បានកត់សម្គាល់ការកើនឡើង ២០,៤% ធៀបនឹងខែសីហា ឆ្នាំ២០២៤។ ចាប់ពីខែមករា ដល់ខែសីហាឆ្នាំនេះ ការមកដល់របស់ភ្ញៀវទេសចរបរទេសសរុបបានកើនឡើងដល់ ១.៥៦៦.៥២៣នាក់។ ប្រទេសឥណ្ឌា ចក្រភពអង់គ្លេសប្រទេសរុស្ស៊ី ប្រទេសអាល្លឺម៉ង់ និងចិន គឺជាទីផ្សារប្រភពកំពូលរបស់ប្រទេស។
ទិន្នន័យពីធនាគារកណ្តាលនៃប្រទេសស្រីលង្កាបានបង្ហាញថា វិស័យទេសចរណ៍ដែលជាប្រភពសំខាន់នៃការប្តូរប្រាក់បរទេសរកបានជាង ២ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៥៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ





