ក្រុមហ៊ុនផលិតក្រដាស់ជូតមាត់នៅក្នុងខេត្តក្វាងស៊ីជាក្រុមហ៊ុនគំរូសម្រាប់គំនិតផ្តួចផ្តើមបញ្ញាសិប្បនិម្មិតក្នុងខ្សែសង្វាក់ផលិតកម្ម
AKP ក្វាងស៊ី ថ្ងៃទី០២ ខែកញ្ញា ឆ្នាំ២០២៥ -- ក្រុមហ៊ុនផលិតក្រដាស់ជូតមាត់Chongzhou Lee & Man នៅក្នុងទីក្រុងចុងចូវដែលមានទីតាំងនៅក្នុងតំបន់អភិវឌ្ឍន៍ឧស្សាហកម្មបច្ចេកវិទ្យាខ្ពស់នៃទីក្រុងចុងចូវ នៃតំបន់ស្វយ័តក្វាងស៊ី ហ្ស័ង បានរួមបញ្ចូលនូវគំនិតនៃ «រោងចក្រឆ្លាតវៃ» ទៅក្នុងការរចនារបស់ខ្លួនតាំងពីដំណាក់កាលដំបូង។ នៅក្នុងឆ្នាំ២០២៥ នេះ ក្រុមហ៊ុនត្រូវបានទទួលស្គាល់ថាជារោងចក្រឆ្លាតវៃនៅក្នុងខេត្តក្វាងស៊ី ដោយមានសេណារីយ៉ូឆ្លាតវៃចំនួនពីរដែលត្រូវបានជ្រើសរើសជាករណីគំរូនៅក្នុងគំនិតផ្តួចផ្តើម«បញ្ញាសិប្បនិម្មិត + ផលិតកម្ម» របស់ខេត្តក្វាងស៊ី។
ក្រុមហ៊ុន Chongzuo Lee & Man នឹងបន្តស្វែងរក និងបង្កើតការផលិតឆ្លាតវៃឱ្យបានដំណើរពេញលេញ។ ការចាប់យកបញ្ញាសិប្បនិមិ្មតជាឱកាសនេះ មានគោលបំណងពន្លឿនការអភិវឌ្ឍនៃកម្លាំងផលិតភាពប្រកបដោយគុណភាពថ្មី និងជំរុញទេសភាពឧស្សាហកម្ម AI។ ក្រុមហ៊ុននឹងខិតខំដើម្បីក្លាយជាចង្កោមឧស្សាហកម្មលំដាប់ពិភពលោក ដែលកំណត់លក្ខណៈដោយការកែច្នៃធនធានឡើងវិញ ប្រសិទ្ធភាពអេកូឡូស៊ី ការការពារបរិស្ថានបៃតង និងបញ្ញាបច្ចេកវិទ្យា។
រោងចក្រនេះបានបង្កើតមូលដ្ឋានផលិតកម្មដែលមានសមត្ថភាពផលិតម្សៅ/កែច្នៃ និងក្រដាស់ជូតមាត់ជាប្រចាំឆ្នាំបាន ១,១លានតោន ហើយរួមបញ្ចូលនូវការបណ្តុះគ្រាប់ពូជឬស្សី ការអភិវឌ្ឍចម្ការឬស្សី ការផលិតក្រដាស់ជូតមាត់ ការដឹកជញ្ជូនតាមអេឡិចត្រូនិក និងការដឹកជញ្ជូនឆ្លាតវៃទៅក្នុងប្រព័ន្ធអេកូឡូស៊ីឧស្សាហកម្ម ដោយធានាបាននូវសកម្មភាពដែលមានតម្លៃបន្ថែមនៃការធ្វើមូលដ្ឋានីយកម្ម។
ក្រុមហ៊ុនផលិតនេះត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ១៩៩៤ ជាបុត្រសម្ព័ន្ធនៃក្រុមហ៊ុន Lee & Man Group ដែលត្រូវបានបង្កើតឡើងនៅទីក្រុងហុងកុងកាលពីក្នុងឆ្នាំ១៩៧៦ ដោយបានចុះបញ្ជីនៅក្នុងក្រុមប្រឹក្សាភិបាលនៃផ្សារហ៊ុនហុងកុងក្នុងឆ្នាំ២០០៣។ ក្នុងរយៈពេលប៉ុន្មានឆ្នាំថ្មីៗនេះ ក្រុមហ៊ុនLee & Man បានរីកចម្រើនក្លាយទៅជាសហគ្រាសចម្រុះជាតិសាសន៍ជាមួយនឹងភាពឈានមុខគេនៅលើពិភពលោសម្រាប់ផលិតកម្មក្រដាសជូតមាត់ និងខ្សែសង្វាក់ឧស្សាហកម្មដែលរួមបញ្ចូលគ្នាយ៉ាងពេញលេញដែលគ្របដណ្តប់លើព្រៃឈើ សរសៃ និងក្រដាស់។ ក្រុមហ៊ុនក្រដាស់ Lee & Man ដំណើរការមូលដ្ឋានផលិតកម្មចំនួន៨ នៅក្នុងទូទាំងខេត្តក្វាងទុង ខេត្តជាំងស៊ូ ខេត្តចុងជីង ខេត្តជាំងស៊ី ខេត្តក្វាងស៊ី និងខេត្តស៊ីឈ័ន នៅក្នុងប្រទេសចិន ជាមួយនឹងសាខានៅក្នុងតំបន់អាស៊ីអាគ្នេយ៍ ដែលរួមមានប្រទេសវៀតណាម និងម៉ាឡេស៊ី៕
ដោយ៖ យា ចិន្ដាខន្ដី





