ចិនបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណជាមួយនូវែលសេឡង់
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ -- ធនាគារកណ្តាលចិន (PBOC) បានបន្តកិច្ចព្រមព្រៀងប្តូររូបិយប័ណ្ណទ្វេភាគីជាមួយធនាគារបម្រុងនៃប្រទេសនូវែលសេឡង់។
ធនាគារ PBOC បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយនៅលើគេហទំព័ររបស់ខ្លួនកាលពីថ្ងៃព្រហស្បតិ៍ថា តម្លៃនៃកិច្ចព្រមព្រៀងបន្តគឺ ២៥ប៊ីលានយ័ន (ប្រហែល ៣,៥២ប៊ីលានដុល្លារអាម៉េរិក) ។
សេចក្តីថ្លែងការណ៍បាននិយាយថា ការរៀបចំនេះមានសុពលភាពរយៈពេល ៥ឆ្នាំ ហើយអាចបន្តបានតាមការយល់ព្រមពីគ្នាទៅវិញទៅមក។
យោងតាមធនាគារ PBOC បានឱ្យដឹងថា ការបន្តនៃការរៀបចំនេះនឹងធ្វើឱ្យកិច្ចសហប្រតិបត្តិការរូបិយវត្ថុ និងហិរញ្ញវត្ថុកាន់តែស៊ីជម្រៅរវាងប្រទេសទាំងពីរ ជួយសម្រួលពាណិជ្ជកម្ម និងការវិនិយោគទ្វេភាគី និងរួមចំណែកដល់ស្ថិរភាពទីផ្សារហិរញ្ញវត្ថុ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





