គណៈប្រតិភូពាណិជ្ជកម្មចិននឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងពាណិជ្ជកម្មបានប្រកាសកាលពីថ្ងៃព្រហស្បតិ៍ថា គណៈប្រតិភូពាណិជ្ជកម្មចិននឹងធ្វើទស្សនកិច្ចនៅទីក្រុងវ៉ាស៊ីនតោនឌីស៊ី ដើម្បីជួបជាមួយមន្ត្រីសហរដ្ឋអាមេរិក។
អ្នកនាំពាក្យក្រសួងពាណិជ្ជកម្ម លោក ហេ យ៉ុងឈាន (He Yongqian) បាននិយាយថា គណៈប្រតិភូដឹកនាំដោយលោក លី ចេងហ្គាង (Li Chenggang) តំណាងពាណិជ្ជកម្មអន្តរជាតិរបស់ប្រទេសចិនជាមួយក្រសួងពាណិជ្ជកម្ម និងជាអនុរដ្ឋមន្ត្រីក្រសួងពាណិជ្ជកម្ម នឹងធ្វើទស្សនកិច្ចនៅសហរដ្ឋអាមេរិក បន្ទាប់ពីបានបំពេញទស្សនកិច្ចនៅប្រទេសកាណាដា ពីថ្ងៃទី២៤ ដល់ថ្ងៃទី២៧ ខែសីហា។
អ្នកនាំពាក្យរូបនេះបាននិយាយថា ប្រទេសចិនមានឆន្ទៈក្នុងការធ្វើការជាមួយសហរដ្ឋអាមេរិក ដើម្បីបង្កើនយន្តការពិគ្រោះយោបល់សេដ្ឋកិច្ច និងពាណិជ្ជកម្មទ្វេភាគី ដោះស្រាយបញ្ហាតាមរយៈការសន្ទនា និងការប្រាស្រ័យទាក់ទងគ្នាដោយស្មើភាព និងរួមគ្នារក្សាស្ថិរភាព សុខភាពល្អ និងការអភិវឌ្ឍប្រកបដោយចីរភាពនៃទំនាក់ទំនងសេដ្ឋកិច្ច និងពាណិជ្ជកម្មចិន-សហរដ្ឋអាមេរិក៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





