កូរ៉េខាងត្បូងចូលរួមកិច្ចចរចាយោធាឥណ្ឌូប៉ាស៊ីហ្វិក ដើម្បីពិភាក្សាអំពីបញ្ហាសន្តិសុខ និងកិច្ចសហប្រតិបត្តិការ
AKP ភ្នំពេញ ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៥ -- អគ្គសេនាធិការចម្រុះកូរ៉េខាងត្បូង (JCS) បាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសកូរ៉េខាងត្បូងបានចូលរួមក្នុងសន្និសីទយោធាក្នុងតំបន់មួយនៅសប្តាហ៍នេះ ដើម្បីពិភាក្សាអំពីបញ្ហាប្រឈមផ្នែកសន្តិសុខ និងវិធីដើម្បីពង្រឹងកិច្ចសហប្រតិបត្តិការនៅក្នុងឥណ្ឌូប៉ាស៊ីហ្វិក។
យោងតាម JCS បានឱ្យដឹងថា លោក កាង ដុងជីល (Kang Dong-gil) ប្រធាននាយកដ្ឋានជំនួយផ្នែកយោធារបស់ JCS បានចូលរួមសន្និសីទប្រមុខការពារជាតិឥណ្ឌូប៉ាស៊ីហ្វិកដែលធ្វើឡើងក្នុងប្រទេសថៃ ចាប់ពីថ្ងៃអង្គារដល់ថ្ងៃព្រហស្បតិ៍។
លោក កាង បានចូលរួមក្នុងកិច្ចពិភាក្សាសន្តិសុខប្រចាំឆ្នាំដែលមានការចូលរួមពីមន្ត្រីយោធាជាន់ខ្ពស់មកពី ២៨ប្រទេស ដែលក្នុងនាមលោក គីម យ៉ុងស៊ូ (Kim Myung-soo) ជាប្រធាន JCS ។
JCS បាននិយាយថា នៅខាងក្រៅព្រឹត្តិការណ៍នេះ លោក កាង បានជួបពិភាក្សាទ្វេភាគីជាមួយមន្ត្រីជាន់ខ្ពស់មកពីសហរដ្ឋអាមេរិក ជប៉ុន និងនូវែលសេឡង់ ដើម្បីពិភាក្សាអំពីវិធីពង្រីកកិច្ចសហប្រតិបត្តិការតាមរយៈការផ្លាស់ប្តូរមន្ដ្រី និងការបណ្តុះបណ្តាល៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





