ផលិតផលក្នុងស្រុករបស់ប្រទេសរុស្ស៊ីរំពឹងថានឹងកើនឡើងយ៉ាងហោចណាស់ ១,៥% នៅឆ្នាំនេះ
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងហិរញ្ញវត្ថុរុស្ស៊ី លោក អានតុន ស៊ីលូអានូវ (Anton Siluanov) បាននិយាយកាលពីថ្ងៃពុធថា ផលិតផលក្នុងស្រុកសរុប (GDP) របស់ប្រទេសរុស្ស៊ីត្រូវបានព្យាករណ៍ថានឹងកើនឡើងយ៉ាងហោចណាស់ ១,៥% នៅឆ្នាំ២០២៥។
លោក ស៊ីលូអានូវ បាននិយាយកាលពីថ្ងៃពុធថា «ខណៈពេលដែលបរិយាកាសគោលនយោបាយរូបិយវត្ថុនៅឆ្នាំនេះនៅតែតឹងតែង យើងនៅតែរំពឹងថានឹងមានកំណើនសេដ្ឋកិច្ចមិនតិចជាង ១,៥% សម្រាប់ឆ្នាំនេះហើយទាំងនេះគឺជាការប៉ាន់ប្រមាណពីបច្ចុប្បន្នភាពរបស់ក្រសួងអភិវឌ្ឍន៍សេដ្ឋកិច្ច»។
សេវាសារព័ត៌មានរបស់ក្រសួងបាននិយាយថា ការងារលើការព្យាករណ៍ម៉ាក្រូសេដ្ឋកិច្ចកំពុងដំណើរការ ដោយតួលេខដែលបានធ្វើបច្ចុប្បន្នភាពនឹងត្រូវចេញផ្សាយនាពេលខាងមុខ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





