ភេរវករ ៩នាក់ត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរួមគ្នានៅប្រទេសប៉ាគីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៨ ខែសីហា ឆ្នាំ២០២៥ -- ប៉ូលិសបាននិយាយកាលពីថ្ងៃអង្គារថា យ៉ាងហោចណាស់ ភេរវករ ៩នាក់នៃក្រុមសកម្មប្រយុទ្ធត្រូវបានសម្លាប់ក្នុងប្រតិបត្តិការរួមគ្នាមួយនៅខេត្តឃីបឺ ប៉ាក់ទុនខ្វា (Khyber Pakhtunkhwa) ភាគពាយ័ព្យនៃប្រទេសប៉ាគីស្ថាន។
មន្ត្រីប៉ូលីស លោក ប៊ីឡាល់ ហៃដឺ (Bilal Haider) បានប្រាប់ប្រព័ន្ធផ្សព្វផ្សាយថា ប្រតិបត្តិការនេះត្រូវបានធ្វើឡើងអស់រយៈពេល ៣ថ្ងៃមកហើយ បន្ទាប់ពីស៊ើបការណ៍សម្ងាត់បញ្ជាក់ពីវត្តមានរបស់ភេរវករនៅក្នុងស្រុកឡូវឺ ដៀ នៃខេត្តនេះ។
មន្ត្រីរូបនេះបាននិយាយថា ភេរវករទាំងអស់គឺមកពីក្រុម Tehreek-i-Taliban Pakistan (TTP) ហើយបានជាប់ពាក់ព័ន្ធក្នុងអំពើភេរវកម្មជាច្រើនរួមទាំងការវាយប្រហារលើកងកម្លាំងសន្តិសុខ និងប៉ូលីសផងដែរ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





