ឥណ្ឌូនេស៊ីរាយការណ៍ពីករណីជំងឺកញ្ជ្រឹលចំនួន ៤៦ករណីនៅទូទាំង ១៣ខេត្ត
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងសុខាភិបាលបាននិយាយកាលពីថ្ងៃអង្គារថា ប្រទេសឥណ្ឌូណេស៊ីបានកត់ត្រាករណីជំងឺកញ្ជ្រឹលចំនួន ៤៦ករណីនៅទូទាំង ៤២ស្រុក និងទីក្រុងក្នុងខេត្តចំនួន ១៣ដោយខេត្តស៊ូមេនេប នៅភាគខាងលិចទីក្រុងចាវ៉ា ត្រូវបានកំណត់ថាជាតំបន់ដែលរងផលប៉ះពាល់ខ្លាំងជាងគេដោយមានអ្នកស្លាប់ចំនួន ១៧នាក់។
លោក ព្រីម៉ា យ៉ូសេហ្វីន (Prima Yosephine) ប្រធានផ្នែកចាក់ថ្នាំបង្ការនៅក្រសួងសុខាភិបាលបាននិយាយថា «ជំងឺកញ្ជ្រឹលគឺជាជំងឺដ៏គ្រោះថ្នាក់ដែលអាចបណ្តាលឱ្យស្លាប់ ហើយការឆ្លងរបស់វាគឺលឿនជាងជំងឺកូវីដ-១៩ ទៅទៀត»។
ចាប់ពីខែមករា ដល់ខែសីហា ឆ្នាំ២០២៥ ប្រទេសឥណ្ឌូនេស៊ីបានរាយការណ៍ថាមានករណីសង្ស័យជំងឺកញ្ជ្រឹលចំនួន ២៣.១២៨ករណីជាមួយនឹងការបញ្ជាក់ចំនួន ៣.៤៤៤ករណី ដោយខេត្តស៊ូមេនេបបានកត់ត្រាចំនួនខ្ពស់បំផុតគឺករណីសង្ស័យចំនួន ២.១៣៩ករណី៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





