លោក ស៊ី ជួបជាមួយប្រធានសភាជាន់ទាបនៃសភារុស្សីរដ្ឋឌូម៉ា
AKP ភ្នំពេញ ថ្ងៃទី២៧ ខែសីហា ឆ្នាំ២០២៥ -- ប្រធានាធិបតីចិន លោក ស៊ី ជីនពីង (Xi Jinping) បានជួបជាមួយ លោក វីយ៉ាជេសឡាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានសភាជាន់ទាបនៃសភារុស្ស៊ីរដ្ឋឌូម៉ា ក្នុងទីក្រុងប៉េកាំងកាលពីថ្ងៃអង្គារ។
លោក ស៊ី បានចង្អុលបង្ហាញថា ទំនាក់ទំនងរវាងប្រទេសចិន-រុស្ស៊ី គឺជាទំនាក់ទំនងដែលមានស្ថិរភាព ចាស់ទុំ និងជាយុទ្ធសាស្ត្រដ៏សំខាន់បំផុតនៅក្នុងពិភពលោកដែលមានការប្រែប្រួល និងផ្លាស់ប្តូរនាពេលបច្ចុប្បន្ននេះ។
លោកបានមានប្រសាសន៍ថា ការបន្តជំរុញការអភិវឌ្ឍកម្រិតកំពូលនៃទំនាក់ទំនងចិន-រុស្ស៊ី គឺស្ថិតនៅក្នុងផលប្រយោជន៍ជាមូលដ្ឋានរបស់ប្រជាជនទាំងពីរ ហើយក៏ជាប្រភពនៃស្ថិរភាពសម្រាប់សន្តិភាពពិភពលោកផងដែរ។
លោក ស៊ី បាននិយាយថា «នៅក្នុងខែឧសភាឆ្នាំនេះ លោកបានទៅបំពេញទស្សនកិច្ចផ្លូវរដ្ឋនៅប្រទេសរុស្ស៊ី និងបានចូលរួមក្នុងការប្រារព្ធពិធីរំលឹកខួបលើកទី៨០ នៃជ័យជំនះនៃសង្រ្គាមស្នេហាជាតិដ៏អស្ចារ្យនៃសហភាពសូវៀត» ។
លោក ស៊ី បាននិយាយថា ប្រទេសចិន និងសហភាពសូវៀត ដែលជាសមរភូមិសំខាន់នៅទ្វីបអាស៊ី និងអឺរ៉ុបក្នុងសង្គ្រាមលោកលើកទី២ បានលះបង់ដ៏អស្ចារ្យដើម្បីប្រយុទ្ធប្រឆាំងនឹងយោធានិយមជប៉ុន និងការឈ្លានពានរបស់ពួកហ្វាស៊ីសនិយមអាល្លឺម៉ង់ ហើយបានរួមចំណែកយ៉ាងធំធេងចំពោះជ័យជំនះនៃសង្គ្រាមលោកលើកទីពីរ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





