ប៉ូលីសរកឃើញរោងចក្រផលិតសារធាតុហេរ៉ូអ៊ីននៅប្រទេសអាហ្វហ្គានីស្ថាន
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ -- លោក អេហ៍សានុលឡាហ៍ កាមហ្គារ (Ehsanullah Kamgar) អ្នកនាំពាក្យប៉ូលិសខេត្តបាដាកសានបាននិយាយកាលពីថ្ងៃចន្ទថា កងកម្លាំងសន្តិសុខអាហ្វហ្គានីស្ថានបានរកឃើញ និងរុះរើរោងចក្រផលិតសារធាតុហេរ៉ូអ៊ីននៅក្នុងខេត្តបាដាកសាន ភាគខាងជើងប្រទេសអាហ្វហ្គានីស្ថាន។
រោងចក្រដែលមានទីតាំងនៅស្រុកអាហ្គូ មានផ្ទុកអាភៀនយ៉ាងច្រើន និងឧបករណ៍ផ្សេងៗដែលប្រើប្រាស់ក្នុងការផលិតសារធាតុហេរ៉ូអ៊ីន។
លោក កាមហ្គារ បាននិយាយថា ការរកឃើញនេះគឺជាជំហានដ៏សំខាន់មួយឆ្ពោះទៅរកការកាត់បន្ថយការផលិត និងការជួញដូរគ្រឿងញៀននៅក្នុងខេត្ត ដោយលោកបានបន្ថែមថា កិច្ចខិតខំប្រឹងប្រែងដើម្បីកំណត់អត្តសញ្ញាណ និងចាប់ខ្លួនអ្នកដែលទទួលខុសត្រូវប្រតិបត្តិការទីតាំងកំពុងបន្ត។
រដ្ឋាភិបាលបណ្តោះអាសន្នអាហ្វហ្គានីស្ថានបានបន្តពង្រឹងគំនិតផ្តួចផ្តើមប្រឆាំងគ្រឿងញៀន និងកម្មវិធីសហគមន៍ដើម្បីប្រយុទ្ធប្រឆាំងនឹងឧក្រិដ្ឋកម្មទាក់ទងនឹងគ្រឿងញៀន៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





