ការនាំចេញរបស់ប្រទេសស្រីលង្កាកើនឡើងជិត ១០ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ៧ខែ
AKP ភ្នំពេញ ថ្ងៃទី២៦ ខែសីហា ឆ្នាំ២០២៥ -- ក្រុមប្រឹក្សាអភិវឌ្ឍន៍ការនាំចេញ (EDB) បាននិយាយកាលពីថ្ងៃចន្ទថា ការនាំចេញរបស់ប្រទេសស្រីលង្កាបានកើនឡើងដល់ជិត ១០ប៊ីលានដុល្លារអាម៉េរិកក្នុងរយៈពេល ៧ខែដំបូងនៃឆ្នាំ២០២៥ បានកើនឡើង ៧,៧៩% ធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤។
យោងតាមក្រុមប្រឹក្សា EDB បានឱ្យដឹងថា ការនាំចេញទំនិញមានចំនួនសរុបប្រហែល ៧,៨ប៊ីលានដុល្លារអាម៉េរិក ដែលឆ្លុះបញ្ចាំងពីការកើនឡើង ៧,២២% បើធៀបនឹងរយៈពេលដូចគ្នាក្នុងឆ្នាំ២០២៤ ហើយការនាំចេញសេវាកម្មបាននាំមកនូវទឹកប្រាក់ប្រហែល ២,១៩ប៊ីលានដុល្លារអាម៉េរិក។
នៅក្នុងខែកក្កដា ការនាំចេញទំនិញ និងសេវាកម្មរួមបញ្ចូលគ្នាមានតម្លៃ ,៦៤ប៊ីលានដុល្លារអាម៉េរិក ដែលបានឆ្លុះបញ្ចាំងពីការកើនឡើង ១២,៦៨% ពីមួយឆ្នាំទៅមួយឆ្នាំ។
ក្រុមប្រឹក្សា EDB បាននិយាយថា ការអនុវត្តដ៏រឹងមាំបានគូសបញ្ជាក់ពីភាពធន់ទាំងក្នុងវិស័យទំនិញ និងសេវាកម្ម ហើយបានបង្ហាញទំនុកចិត្តថាប្រទេសស្រីលង្កានឹងបំពេញតាមគោលដៅនាំចេញឆ្នាំ២០២៥ របស់ខ្លួន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





