រុស្សីបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនបន្ថែមទៀត
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ -- ប្រទេសរុស្ស៊ីបាននិយាយកាលពីថ្ងៃសៅរ៍ថា ក្នុងរយៈពេល ២៤ម៉ោងកន្លងមកនេះ ខ្លួនបានបាញ់ទម្លាក់គ្រាប់បែកតាមអាកាសរបស់អ៊ុយក្រែនចំនួន ៤គ្រាប់ និងយន្តហោះគ្មានមនុស្សបើកចំនួន ១៦០គ្រឿង។
ក្រសួងការពារជាតិរុស្ស៊ីបាននិយាយថា ប្រព័ន្ធការពារដែនអាកាសរបស់ខ្លួនបានស្ទាក់ចាប់យន្តហោះគ្មានមនុស្សបើកអ៊ុយក្រែនចំនួន ៣៣គ្រឿង ដែលឆ្លងកាត់តំបន់ព្រំដែនភាគខាងលិចរបស់ប្រទេស។
ក្រសួងបាននិយាយថា «ប្រព័ន្ធការពារដែនអាកាសដែលកំពុងបំពេញកាតព្វកិច្ចបានបាញ់ទម្លាក់យន្តហោះគ្មានមនុស្សបើករបស់អ៊ុយក្រែនចំនួន ១៣គ្រឿង ដែល ១២គ្រឿងលើតំបន់ Bryansk និងមួយគ្រឿងនៅលើតំបន់ Kaluga» នៅចន្លោះម៉ោង ៩:៣០ព្រឹកដល់ម៉ោង ១២:០០យប់ (ម៉ោងនៅទីក្រុងម៉ូស្គូ)។
ក្រសួងបានបន្ថែមថា យន្តហោះគ្មានមនុស្សបើក ២០គ្រឿងទៀតត្រូវបានបំផ្លាញក្នុងរយៈពេល ២ម៉ោង ដែល ៨គ្រឿងនៅក្នុងតំបន់ Bryansk ៧គ្រឿងនៅក្នុងតំបន់ Smolensk ៣គ្រឿងនៅក្នុង Kursk និង២គ្រឿងនៅក្នុងតំបន់ Kaluga ៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





