ប្រធានសភាជាន់ទាបនៃសភារុស្ស៊ីរដ្ឋឌូម៉ានឹងធ្វើទស្សនកិច្ចនៅប្រទេសចិន
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ -- តបតាមការអញ្ជើញរបស់ លោក ហ្សៅ ឡេជី (Zhao Leji) ប្រធានគណៈកម្មាធិការអចិន្ត្រៃយ៍សភាប្រជាជនជាតិចិន (NPC) លោក វីយ៉ាជេសឡាវ វ៉ូឡូឌីន (Vyacheslav Volodin) ប្រធានសភាជាន់ទាបនៃសភារុស្ស៊ីរដ្ឋឌូម៉ានឹងដឹកនាំគណៈប្រតិភូទៅបំពេញទស្សនកិច្ចនៅប្រទេសចិនចាប់ពីថ្ងៃទី២៥ ដល់ថ្ងៃទី២៦ ខែសីហា។
ក្នុងអំឡុងពេលនៃដំណើរទស្សនកិច្ចនេះ លោក វ៉ូឡូឌីន នឹងចូលរួមកិច្ចប្រជុំលើកទី១០ នៃគណៈកម្មាធិការចិន-រុស្ស៊ី សម្រាប់កិច្ចសហប្រតិបត្តិការសភា៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





