រដ្ឋមន្ដ្រីសន្ដិសុខសាធារណៈចិនជួបជាមួយរដ្ឋមន្ត្រីមហាផ្ទៃគុយបា
AKP ភ្នំពេញ ថ្ងៃទី២៥ ខែសីហា ឆ្នាំ២០២៥ -- រដ្ឋមន្ត្រីក្រសួងសន្តិសុខសាធារណៈចិន លោក វ៉ាង សៅហុង (Wang Xiaohong) បានជួបជាមួយរដ្ឋមន្ត្រីក្រសួងមហាផ្ទៃគុយបា លោក ឡាហ្សារ៉ូ អាល់បឺតូ អាល់វ៉ារ៉េហ្ស កាសាស (Lazaro Alberto Alvarez Casas) ក្នុងទីក្រុងប៉េកាំង។
ដោយកត់សម្គាល់ថា ឆ្នាំនេះជាខួបលើកទី៦៥ នៃការបង្កើតទំនាក់ទំនងការទូតរវាងប្រទេសចិន និងគុយបា លោក វ៉ាង ជាសមាជិកនៃលេខាធិការដ្ឋាននៃគណៈកម្មាធិការមជ្ឈិមបក្សកុម្មុយនិស្តចិន បានមានប្រសាសន៍ថា ប្រទេសចិនមានឆន្ទៈធ្វើការជាមួយប្រទេសគុយបាដើម្បីអនុវត្តន៍ការឯកភាពដ៏សំខាន់ដែលមេដឹកនាំនៃភាគីទាំងពីរ និងប្រទេសទាំងពីរ ពង្រឹងយន្តការកិច្ចប្រជុំថ្នាក់រដ្ឋមន្ត្រី ពង្រឹងការផ្លាស់ប្តូរមន្ដ្រី និងការពង្រឹងសមត្ថភាពអនុវត្តច្បាប់ ពង្រឹងកិច្ចសហប្រតិបត្តិការជាក់ស្តែង ការពារសន្តិសុខ និងផលប្រយោជន៍នៃប្រទេសទាំងពីរ និងធ្វើការរួមចំណែកកាន់តែច្រើនក្នុងការកសាងសហគមន៍ចិន-គុយបា កាន់តែជិតស្និទ្ធជាមួយនឹងអនាគតរួមគ្នា។
លោក អាល់វ៉ារ៉េហ្ស ជាសមាជិកការិយាល័យនយោបាយនៃគណៈកម្មាធិការមជ្ឈិមគុយបា បានសម្តែងនូវឆន្ទៈរបស់ប្រទេសគុយបាក្នុងការពង្រឹងបន្ថែមទៀតនូវការសម្របសម្រួល និងកិច្ចសហប្រតិបត្តិការជាមួយប្រទេសចិន ដើម្បីរួមគ្នាដោះស្រាយហានិភ័យ និងបញ្ហាប្រឈមផ្នែកសន្តិសុខ៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





