ស្រីលង្កានឹងសាងសង់រោងចក្រថាមពលថ្មចំនួន ២កន្លែងនៅឆ្នាំ២០២៧
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ -- យោងតាមរដ្ឋមន្ត្រីមួយរូបបាននិយាយកាលពីថ្ងៃព្រហស្បតិ៍ថា ប្រទេសស្រីលង្កានឹងសាងសង់រោងចក្រថាមពលថ្មចំនួន ២កន្លែងដែលមានសមត្ថភាពរួមគ្នាដល់ ២៦០មេហ្គាវ៉ាត់ក្នុងឆ្នាំ២០២៦ និងឆ្នាំ២០២៧។
រដ្ឋមន្ត្រីក្រសួងថាមពល លោក គូម៉ារ៉ា ចាយ៉ាកូឌី (Kumara Jayakody) បានប្រាប់សភាថា រោងចក្រមួយនឹងមានសមត្ថភាពដល់ ១៦០មេហ្គាវ៉ាត់ ខណៈរោងចក្រមួយទៀតនឹងផលិតបានដល់ ១០០មេហ្គាវ៉ាត់។
លោកបានមានប្រសាសន៍ថា ការដេញថ្លៃសម្រាប់រោងចក្រថាមពលដល់ ១៦០មេហ្គាវ៉ាត់ ត្រូវបានធ្វើរួចហើយ ហើយការដេញថ្លៃសម្រាប់គម្រោង ១០០មេហ្គាវ៉ាត់នឹងត្រូវបានអញ្ជើញក្នុងពេលឆាប់ៗនេះ។ រោងចក្រផលិតថាមពល ១០០មេហ្គាវ៉ាត់នេះនឹងត្រូវសាងសង់ដោយមានការផ្តល់មូលនិធិពីធនាគារអភិវឌ្ឍន៍អាស៊ី (ADB)។
យោងតាមលោករដ្ឋមន្ត្រីបានឱ្យដឹងថា គម្រោងទាំងនេះគឺជាផ្នែកមួយនៃយុទ្ធសាស្ត្ររយៈពេលវែងរបស់រដ្ឋាភិបាលក្នុងការទប់ស្កាត់ការដាច់ចរន្តអគ្គិសនីនៅទូទាំងប្រទេសដែលកើតឡើងរៀងរាល់ពីរបីឆ្នាំម្តង។
លោក ចាយ៉ាកូឌី បានបន្ថែមថា រោងចក្រថាមពលដែលអាចបត់បែនបានជាច្រើនដែលត្រូវបានរចនាឡើងដើម្បីពន្លឿនយ៉ាងឆាប់រហ័ស ដើម្បីធ្វើឱ្យមានតុល្យភាពប្រភពកកើតឡើងវិញ ដូចជាខ្យល់ និងពន្លឺព្រះអាទិត្យ ក៏នឹងត្រូវសាងសង់ក្នុងប៉ុន្មានឆ្នាំខាងមុខនេះ ដើម្បីធានាស្ថិរភាពបណ្តាញ និងការពារការដាច់ចរន្តអគ្គិសនី។
ប្រទេសស្រីលង្កាបានជួបប្រទះនឹងការដាច់ភ្លើងទូទាំងប្រទេសនៅឆ្នាំ២០២២ និងឆ្នាំ២០២៥៕
ដោយ៖ មូល មិនា (ប្រភព៖ ស៊ីនហួ)





