ប្រធានាធិបតីសហរដ្ឋអាមេរិកមិនប្រាកដអំពីលទ្ធផលនៃជម្លោះអ៊ុយក្រែន
AKP ភ្នំពេញ ថ្ងៃទី២២ ខែសីហា ឆ្នាំ២០២៥ -- អនុប្រធានាធិបតីសហរដ្ឋអាមេរិក លោក ជេឌី វេនស៍ (JD Vance) ជឿជាក់ថា គ្មាននរណាម្នាក់អាចនិយាយបានអំពីកម្រិតនៃភាពប្រាកដប្រជាណាមួយនៃវិធីដែលជម្លោះអ៊ុយក្រែននឹងបញ្ចប់នោះទេ ដោយកត់សម្គាល់ពីការរីកចម្រើនដែលមិនធ្លាប់មានពីមុនមកនៅក្នុងកិច្ចចរចាក្នុងរយៈពេលប៉ុន្មានខែកន្លងមកនេះ។
លោកបាននិយាយនៅក្នុងបទសម្ភាសន៍មួយជាមួយប៉ុស្តិ៍ទូរទស្សន៍Fox News ថា «លោកប្រធានាធិបតីប្រាប់ខ្ញុំអំពីរឿងនេះគ្រប់ពេលវេលា»។លោក វេនស៍ បានបន្ថែមថា «អ្នកមិនអាចនិយាយបានច្បាស់ថា លទ្ធផលនៅក្នុងស្ថានភាពនេះនឹងទៅជាយ៉ាងណានោះទេ ប៉ុន្តែឥឡូវនេះយើងមានជនជាតិរុស្ស៊ីកំពុងជជែកជាមួយអ៊ុយក្រែន។ ពួកគេកំពុងជជែកគ្នាលម្អិតអំពីអ្វីដែលចាំបាច់សម្រាប់ភាគីនីមួយៗដើម្បីបញ្ឈប់ការប្រយុទ្ធគ្នា និងបញ្ឈប់ការសម្លាប់»។
លោកបានសង្កត់ធ្ងន់ថា បើទោះបីជាមានភាពមិនប្រាកដប្រជាក៏ដោយក៏ការរីកចម្រើន គឺជាភស្តុតាង។ អនុប្រធានាធិបតីសហរដ្ឋអាមេរិកបានសន្និដ្ឋានថា «យើងមានការវិវឌ្ឍកាន់តែច្រើនក្នុងរយៈពេល ៣ខែជាងដែលប្រទេសនេះបានធ្វើក្នុងរយៈពេល ៣ឆ្នាំកន្លងមកក្នុងការបញ្ឈប់ជម្លោះនេះ»៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ តាសស៍)





