គុយបាបញ្ជាក់ពីឆន្ទៈរបស់ខ្លួនក្នុងការពង្រឹងទំនាក់ទំនងជាមួយប៊ែលហ្សិក
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងការបរទេសគុយបាបានរំលឹកឡើងវិញនូវឆន្ទៈរបស់ប្រទេសគុយបាក្នុងការធ្វើឱ្យកាន់តែស៊ីជម្រៅនូវទំនាក់ទំនង និងកិច្ចសហប្រតិបត្តិការទ្វេភាគីជាមួយប្រទេសប៊ែលហ្ស៊ិក។
ក្រសួងការបរទេសគុយបាបានបញ្ជាក់ខាងលើនេះនៅលើបណ្តាញសង្គមអ៊ិច (X) ក្នុងឱកាសខួបលើកទី១២៣ នៃការបង្កើតទំនាក់ទំនងការទូតជាមួយប្រទេសនៅអឺរ៉ុបមួយនេះ។
គុយបា និងប៊ែលហ្ស៊ិកបានបង្កើតទំនាក់ទំនងការទូតនៅថ្ងៃទី១៨ខែសីហា ឆ្នាំ១៩០២ ហើយចាប់តាំងពីពេលនោះមកបានរក្សាទំនាក់ទំនងទ្វេភាគីដ៏ល្អដោយផ្អែកលើការគោរពគ្នាទៅវិញទៅមក។
ទីក្រុងប្រ៊ុចសែលបានគាំទ្រយ៉ាងខ្ជាប់ខ្ជួននូវដំណោះស្រាយដែលបានបង្ហាញដោយគុយបានៅចំពោះមុខមហាសន្និបាតអង្គការសហប្រជាជាតិ(UN) ដែលទាមទារឱ្យបញ្ចប់ការបិទផ្លូវសេដ្ឋកិច្ច ពាណិជ្ជកម្ម និងហិរញ្ញវត្ថុដែលដាក់ដោយសហរដ្ឋអាមេរិក ដែលបានបន្តអស់រយៈពេលជាងប្រាំមួយទសវត្សរ៍កន្លងមកនេះ៕
ដោយ៖ យា ចិន្ដាខន្ដី (ប្រភព៖ ប្រេនសាឡាទីណា)





