កូរ៉េខាងត្បូង និងសិង្ហបុរីពិភាក្សាអំពីកិច្ចសហប្រតិបត្តិការលើវិស័យការពារជាតិ និងអាវុធនៅទីក្រុងសេអ៊ូល
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ -- ក្រសួងការពារជាតិរបស់ទីក្រុងសេអ៊ូលបាននិយាយថា មន្ត្រីការពារជាតិជាន់ខ្ពស់នៃប្រទេសកូរ៉េខាងត្បូង និងសិង្ហបុរីបានជួបពិភាក្សាគ្នានៅទីក្រុងសេអ៊ូលកាលពីថ្ងៃពុធហើយបានយល់ព្រមពង្រីកកិច្ចសហប្រតិបត្តិការរបស់ពួកគេក្នុងឱកាសខួបលើកទី៥០ នៃទំនាក់ទំនងទ្វេភាគីរបស់ប្រទេសនេះ ។
នៅក្នុងកិច្ចពិភាក្សា អនុរដ្ឋមន្ត្រីការពារជាតិ លោក លី ដូហេ (Lee Doo-hee) និងសមភាគីសិង្ហបុរី លោក ចាន់ ហេងកេ (Chan Heng Kee)បានពិភាក្សាអំពីការជំរុញកិច្ចសហប្រតិបត្តិការទ្វេភាគីក្នុងវិស័យដូចជា បញ្ញាសិប្បនិម្មិត ដោះស្រាយបញ្ហាទៅវិញទៅមក និងការថយចុះចំនួនកងទ័ពជាដើម។
ភាគីទាំងពីរបានឯកភាពគ្នាលើតម្រូវការនៃកិច្ចសហប្រតិបត្តិការលើសន្តិសុខដែនសមុទ្រ ដើម្បីសន្តិភាព និងស្ថិរភាពក្នុងតំបន់ ព្រមទាំងបានលើកឡើងពីមធ្យោបាយសម្រាប់កិច្ចសហប្រតិបត្តិការនេះ ដូចជាការជួបពិភាក្សាគ្នាជាប្រចាំ និងធ្វើការផ្លាស់ប្តូរនាវាចម្បាំងជាដើម។
យោងតាមក្រសួងបានឱ្យដឹងថា ពួកគេក៏បានសន្យាកិច្ចសហប្រតិបត្តិការ និងការគាំទ្រគ្នាទៅវិញទៅមកលើបញ្ហាសន្តិសុខពហុជាតិ៕
ដោយ៖ មូល មិនា (ប្រភព៖ យ៉ុនហាប់)





