ការប្រមូលផលគ្រាប់ធញ្ញជាតិរបស់អ៊ុយក្រែនបានព្យាករថានឹងធ្លាក់ចុះ ៥% ក្នុងឆ្នាំ ២០២៥-២០២៦
AKP ភ្នំពេញ ថ្ងៃទី២១ ខែសីហា ឆ្នាំ២០២៥ -- យោងតាមសមាគមកសិពាណិជ្ជកម្មអ៊ុយក្រែន (UCAB) បានឱ្យដឹងថា ការប្រមូលផលគ្រាប់ធញ្ញជាតិ និងប្រេងរបស់ប្រទេសអ៊ុយក្រែនត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ៥% ក្នុងឆ្នាំ២០២៥-២០២៦ មកនៅប្រហែល ៧៣,៤លានតោន។
ការព្យាករណ៍ដែលចេញផ្សាយដោយសមាគម UCAB កាលពីថ្ងៃពុធបង្ហាញថា ទិន្នផលគ្រាប់ធញ្ញជាតិត្រូវបានគេរំពឹងថានឹងធ្លាក់ចុះ ៣% ដល់៥៤,៦លានតោន ខណៈដែលផលិតកម្មគ្រាប់ពូជប្រេងត្រូវបានព្យាករណ៍ថានឹងធ្លាក់ចុះ ១១% ដល់ ១៨,៨លានតោន។
ជាក់ស្តែងកសិករត្រូវបានគេរំពឹងថានឹងប្រមូលផលពោតចំនួន២៦,៧លានតោន ស្រូវសាលី ២១លានតោន និងគ្រាប់ផ្កាឈូករ័ត្ន១០,១លានតោន។
យោងតាមសមាគមគ្រាប់ធញ្ញជាតិអ៊ុយក្រែនបានឱ្យដឹងថា ក្នុងឆ្នាំ២០២៤-២០២៥ ដែលបានបញ្ចប់នៅថ្ងៃទី៣០ ខែមិថុនា ការនាំចេញគ្រាប់ធញ្ញជាតិ និងប្រេងរបស់អ៊ុយក្រែនមានចំនួនសរុប ៤៦,៧លានតោនបានធ្លាក់ចុះពី ៥៧,៧លានតោននៅក្នុងរដូវកាលមុន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





