តម្លៃអង្កររបស់ជប៉ុនឡើងថ្លៃចំពេលមានការលក់អង្ករទើបប្រមូលផលថ្មី
AKP ភ្នំពេញ ថ្ងៃទី២០ ខែសីហា ឆ្នាំ២០២៥ -- ទិន្នន័យផ្លូវការបានបង្ហាញថាតម្លៃអង្ករលក់រាយជាមធ្យមនៅផ្សារទំនើបទូទាំងប្រទេសជប៉ុនបានកើនឡើងដល់ ៣.៧៣៧យ៉េន (ប្រហែល ២៥,២៦ ដុល្លារអាម៉េរិក) ក្នុង ៥គីឡូក្រាមក្នុងមួយសប្តាហ៍រហូតដល់ថ្ងៃទី១០ ខែសីហា។
យោងតាមក្រសួងកសិកម្ម រុក្ខាប្រមាញ់ និងនេសាទ បានឱ្យដឹងថាទិន្នន័យបានកើនឡើង ១៩៥យ៉េនធៀបនឹងសប្តាហ៍មុន។ ក្រសួងបាននិយាយថា ការកើនឡើងនេះអាចឆ្លុះបញ្ចាំងពីការចាប់ផ្តើមនៃការលក់ស្រូវថ្មីនៅឆ្នាំនេះ ដែលជាធម្មតាមានតម្លៃថ្លៃជាងអង្ករស្តុកទុក។
ដោយផ្អែកលើការស្ទង់មតិប្រចាំសប្តាហ៍នៅផ្សារទំនើបប្រហែល១.០០០នាក់ទូទាំងប្រទេស ទិន្នន័យបានបង្ហាញថា អង្ករដែលមានម៉ាកយីហោលក់នៅក្នុងតំបន់ផលិតកម្មតែមួយ និងពូជជាមធ្យមមានតម្លៃ ៤.២៣៩យ៉េនក្នុង ៥គីឡូក្រាម បានកើនឡើង ៣៧យ៉េនធៀបនឹងសប្តាហ៍មុន។ អង្ករលាយរួមទាំងពូជស្តុកទុក ជាមធ្យមមានតម្លៃ ៣.១៩០យ៉េន៕
ដោយ៖ មូល មិនា (ប្រភព៖ ភីបផលដេលី)





